អតីតខ្សែប្រយុទ្ធក្លឹប Liverpool កីឡាករ Emile Heskey​ ស្ទើតែចូលលេងឲ្យក្លឹបនៅប្រទេសថៃ

អតីតខ្សែប្រយុទ្ធក្លឹបហង្សក្រហម Liverpool និងជម្រើសជាតិអង់គ្លេស កីឡាករ Emile Heskey  ស្ទើរតែចុះកុងត្រាជាមួយក្លឹប Army Utd នៅលីកកំពូលនៃប្រទេសថៃកាលពី ២ ឆ្នាំមុន។

“កាលពី ២ ឆ្នាំមុនក្លឹបនៅប្រទេសថៃបានទាក់ទងខ្ញុំ គឹក្លឹប Army United។ ” នេះជាអ្វីដែលអតីតខ្សែប្រយុទ្ធក្លឹបហង្សក្រហម Liverpool និងជម្រើសជាតិអង់គ្លេស បាននិយាយ៖

“ជាអកុសល វាមិនបានកើតឡើងពីព្រោះខ្ញុំទទួលបានសំណើរទៅក្លឹបនៅប្រទេសអង់គ្លេស Bolton Wanderers ក្នុងពេលតែមួយ។ ប្រសិនជាកាលនោះខ្ញុំមិនមានសំណើរពីក្លឹបនៅប្រទេសអង់គ្លេសនោះ ខ្ញុំអាចជាកីឡាកររបស់ក្លឹប Army ហើយ។”

កីឡាករ Emile Heskey ដែលមានវ័យ ៣៨ឆ្នាំ ហើយបានចូលនិវត្តន៍ពីក្លឹប Bolton Wanderers ព្រមទាំង Nwanko Kanu បានទៅប្រទេសថៃដើម្បីផ្សព្វផ្សាយផលិតផលរបស់ក្រុមហ៊ុន Chang កាលពីពេលថ្មីៗនេះ៕

13226971_1590347551256873_3240315695505836893_n

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ Football Forward Thailand

មតិយោបល់

Sponsor

អត្ថបទថ្មីៗ