លទ្ធផល និងតារាងពិន្ទុសរុបសប្តាហ៍ទី ១១ V.League 1

ការប្រកួតពានរង្វាន់លីកកំពូលនៃប្រទេសវៀតណាម V.League 1 បានឈានដល់សប្តាហ៍ទី ១១ ហើយ។ សម្រាប់ការប្រកួតនៅសប្តាហ៍នេះយើងឃើញថាក្លឹប Hai Phong ដែលបច្ចុប្បន្នឈនៅកំពូលរាតាងពិន្ទុសរុបនៃលីកកំពូលប្រទេសវៀតណាមនេះនៅតែបន្តការឈ្នះរបស់ខ្លួនដោយបានយកឈ្នះលើក្លឹប FLC Thanh Hoa ក្នុងលទ្ធផល ១-០ ស្របពេលដែលលេខ ២ Binh Duong ក៏បានត្រឹមស្មើគ្នាជាមួយក្លឹប Sai Gon FC ក្នុងលទ្ធផល ១-១ ប៉ុណ្ណោះ។ រីឯក្លឹប Ha Noi T&T វិញបានយកឈ្នះលើក្លឹប Q. Quang Nam ក្នុងលទ្ធផល ៣-០ ក្រោយបានចាញ់ក្រុម XSKT Can Tho ៣-០ កាលពីសប្តាហ៍កន្លងទៅ។

គួរបញ្ជាក់ផងដែរថា ការឈ្នះរបស់ក្លឹប Hai Phong បានជួយឲ្យក្លឹបនេះមាន ២៨ ពិន្ទុដោយដាញ់ពីក្លឹប Binh Duong រហូតដល់ទៅ ៩ ពិន្ទុឯណោះ។ ខាងក្រោមជាលទ្ធផល និងតារាងពិន្ទុសរុបក្រោយការប្រកួតសប្តាហ៦ទៅ ១១ បានបញ្ចប់៖

13235230_1149185858478163_780186108401738299_o

13263691_1149222788474470_3206182536485196993_n

អត្ថបទ៖ រិទ្ធី

រូបភាព៖ V.League 1

មតិយោបល់

Sponsor

អត្ថបទថ្មីៗ