ព្រឹត្តិការណ៍ប្រកួតកីឡាសិស្សមធ្យមសិក្សាថ្នាក់ជាតិបញ្ចាប់ដោយភាពជោគជ័យ

ការប្រកួតកីឡាសិស្សមធ្យមសិក្សាថ្នាក់ជាតិប្រចាំឆ្នាំ២០១៦ បានដំណើរការទៅដោយជោគជ័យ និងត្រូវបានបិទបញ្ចាប់កាលពីល្ងាចថ្ងៃទី២២ ខែឧសភាម្សិលមិញនេះ នៅលើទឹកដីខេត្តកំពតក្រោមអធិបតីភាពឯកឧត្តម ប៊ូ ជុំសេរី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងមានការអញ្ជើញចូលរួមពីសំណាក់ប្រតិភូកីឡាមកពី ២៥ រាជធានី-ខេត្តក៏ដូចជាវត្តមាននៃកីឡាករ កីឡាការិនីជាច្រើនទៀតផងដែរ។

13230091_835463986557819_8262023864062375932_n (1)

បន្ទាប់ពីបានឆ្លងកាត់ការប្រកួតយ៉ាងស្វាញស្វាញអស់រយៈពេលជាច្រើនថ្ងៃរួចមក យើងឃើញថាលទ្ធផលមានដូចខាងក្រោមនេះ៖

បាល់ទាត់បុរស៖ ក្រុមកីឡាករខេត្តពោធិ៍សាត់ដណ្តើមបានជើងឯកក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាសិស្សមធ្យមសិក្សាថ្នាក់ជាតិឆ្នាំ២០១៦ក្នុងលទ្ធផលបច្ចេកទេសពោធិ៍សាត់ ៣-១ កំពត។13237682_835032386600979_6991471660670504419_n

បាល់ទាត់នារី៖ ក្រុមកីឡាការិនីខេត្តស្វាយរៀងដណ្តើមបានជើងឯ៑កក្នុងព្រឹត្តិការណ៍ប្រកួតកីឡាសិស្សថ្នាក់ជាតិឆ្នាំ២០១៦ បន្ទាប់ពីយកឈ្នះក្រុមខេត្តបាត់ដំបងក្នុងលទ្ធផលបច្ចេកទេស ១-០ នៅទីលានវិទ្យាល័យព្រះនរោត្តម រណឫទ្ធិ ។

13241336_834950739942477_1102587138738205227_n

បាលទះនារី៖ ក្រុមកីឡាការិនីម្ចាស់ផ្ទះគ្រងជើងឯកក្រោយយកឈ្នះក្រុមខេត្តតាកែវក្នុងលទ្ធផលបច្ចេកទេស៣សិតទល់០ ។

បាល់ទះបុរស៖ ក្រុមកីឡាករម្ចាស់ផ្ទះគ្រងជើងឯកបន្ទាប់ពីយកឈ្នះក្រុមខេត្តរតនគិរីក្នុងលទ្ធផលបច្ចេកទេស៣សិតទល់នឹង២សិត ។

បាល់បោះបុរស៖ ក្រុមកីឡារាជធានីភ្នំពេញដណ្តើមបានជើងឯកក្រោយយកឈ្នះក្រុមម្ចាស់ផ្ទះក្នុងលទ្ធផលបច្ចេកទេស៨១-៥៣។

ក្រុមកីឡាប៉េតង់បុរស៖ ខេត្តកណ្តាលដណ្តើមបានជើងឯកក្នុងការប្រកួតកីឡាសិស្សថ្នាក់ជាតិឆ្នាំ២០១៦ក្រោយយកឈ្នះក្រុមខេត្តព្រៃវែងក្នុងលទ្ធផលបច្ចេកទេស១៣-៦។

13226709_835464103224474_1291526288944191147_n

មតិយោបល់

Sponsor

អត្ថបទថ្មីៗ