ក្លឹប Barcelona ជាជើងឯក Copa del Rey ឆ្នាំ ២០១៦ នេះ!!!

ជើងឯកលីកកំពូលនៃប្រទេសអេស្ប៉ាញរដូវកាល ២០១៥-២០១៦ ក្លឹប FC Barcelona បានក្លាយជាជើងឯក Copa del Rey ឆ្នាំ ២០១៦ នេះបន្ទាប់ពីបានយកឈ្នះលើក្លឹប Sevlla ២-០ នៅនៅក្នុងម៉ោងបន្ថែម ១៥ នាទី ២ ដង។

នៅក្នុងការប្រកួរវាងក្លឹបជើងឯកលីកកំពូលនៃប្រទេស អេស្ប៉ាញ ប៉ះជាក្លឹបជើងឯក UEFA Europa League 2016 នេះពិតជាតឹងតែនដេលមានអ្នកគាំទ្ររាប់សិបម៉ឺននាក់ចូលរួមទស្សនា និងគាំទ្រ។  ការប្រកួតតចាប់ផ្ដើមដោយក្លឹបទាំងពីរសុទ្ធតែមានឱកាសតែលុះដល់នាទីទី ៣៨ ខ្សែការពារ Mascherano បានទទួលកាតក្រហមដែលធ្វើឲ្យក្លឹប Barcelona សល់គ្នាតែ ១០ នាក់ប៉ុណ្ណោះ។ តែទោះជាយ៉ាងណាក្លឹបទាំងពីរគ្មានក្រុមណាអាចរកបានគ្រាប់បាល់នោះទេក្រោយការប្រកួត ៩០ នាទី ខណៈនៅនាទី ៩០+២ កីឡាករ Banega ខាង Sevilla ទទួលបានកាតក្រហមធ្វើឲ្យពួកគេសល់គ្នាតែ ១០នាក់នា។

ចូលដល់វគ្គបន្ថែមម៉ោងបានតែ ៧ នាទីកីឡាករ Alba រកបានគ្រាប់បាល់បើកឆាកនាំមុខឲ្ក្លឹបយ Barcelona ១-០ នៅនាទី ៩៧ ហើយកីឡាករ Neymar បន្ថែមគ្រាប់ទី២ នៅនាទីទី ១២០+១ ដែលធ្វើឲ្យចប់ការប្រកួតក្លឹប Barcelona ក្លាយជាជើងឯកពាន Copa del Rey ឆ្នាំ ២០១៦ សាជាថ្មី៕ លោកអ្នកអាចទស្សនាវីដេអូ Highlight បាននៅខាងក្រោម៖

2060

4252

13244271_10154411024964305_6078574771244546063_o

13246302_10154411024969305_7513513779274457870_o

 

អត្ថបទ៖ រិទ្ធី

រូបភាព៖ ក្លឹប Barcelona

មតិយោបល់

Sponsor

អត្ថបទថ្មីៗ