រត់ប្រណាំងភ្នំពេញ​ពាក់​កណ្តាល​ម៉ារ៉ាតុង​អន្តរជាតិំរំពឹងមានអ្នកចូលរួមច្រើនជាងមុន

ព្រឹត្តិការណ៍រត់ប្រណាំងភ្នំពេញពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិលើកទី៦ ប្រចាំឆ្នាំ២០១៦ នេះ នឹងត្រូវរៀបចំឡើងនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៦ ខាងមុខនេះនាបរិវេណខាងមុខព្រះបរមរាជវាំងតាមបណ្តាោយដងទន្លេមេគង្គដែលកម្មវិធីនេះត្រូវបានធ្វើឡើងដើម្បីអបអរព្រះរាជពិធីចម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក៏ដូចជាអបអរសាទរទិវាអូឡាំពិកលើកទី១២២ និងរត់ដើម្បីទីក្រុងស្អាត ព្រមទាំងក្នុងគោលបំណងប្រមូលប្រាក់សម្រាប់ជួយដល់មន្ទីរពេទ្យគន្ធបុប្ផាផងដែរ។

សូមបញ្ជាក់ថា គិតមកដល់ពេលនេះមានអ្នកចុះឈ្មោះប្រមាណជាជាង ១ពាន់នាក់ហើយដោយក្នុងនោះមានជនជាតិបរទេសប្រមាណជាជាង ១០០នាក់ខណៈដែលគណៈកម្មការរៀបចំមានក្តីរំពឹងថានឹងមានចំនួនអ្នកចូលរួមច្រើនជាងនេះទៀត ដោយហេតុថានេះគឺជាព្រឹត្តិការណ៍កិីឡាមហាជនមួយដែលមិនតម្រូវចំពោះតែអត្តពលិកអាជីពនោះឡើយ។

ជាមួយគ្នានេះផងដែរ សម្រាប់លោកអ្នកដែលមានបំណងចូលរួមអាចធ្វើការចុះឈ្មោះបាននៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិក ឬតាមរយៈក្រុមហ៊ុន Smart Axiata និងនៅហាងលក់ស្បែកជើង Skechers ក៏បាន ដោយការរត់ប្រណាំងនេះមានចែកជា ៣ដំណាក់កាលគឺរត់ចម្ងាយ២១គីឡូម៉ែត្រ (បរទេស៤០ដុល្លារ ខ្មែរ១៥ដុល្លារ) រត់ចម្ងាយ១០គីឡូម៉ែត្រ (បរទេស៣០ដុល្លារ ខ្មែរ១០) និងរត់ចម្ងាយ៣គីឡូម៉ែត្រ (បរទេស១០ដុល្លារ ខ្មែរ៥ដុល្លារ)៕

13240110_1006943569393004_6975112435333540494_n13266067_1006938722726822_6552068638853200069_n (1)

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ