ក្រុមយុវជនអាយុក្រោម ១៩ ឆ្នាំ បឹងកេងអង្គរ ជួប ក្រុមយុវជនអាយុក្រោម ១៩ ព្រះខ័នរាជស្វាយរៀង ក្នុងកម្មវិធីប្រកួតបាល់ទាត់យុវជនស្មាត អអេសអិនព្រឹកនេះ

កម្មវិធីប្រកួតបាល់ទាត់យុវជនស្មាត អអេសអិន (Smart RSN Youth Competition) ក្នុងក្របខណ្ឌអាយុក្រោម១៩ឆ្នាំ (U19) នៅព្រឹកនេះគឺជាជួបគ្នារវាងក្រុមយុវជនអាយុក្រោម ១៩ ឆ្នាំ បឹងកេងអង្គរ និង ក្រុមយុវជនអាយុក្រោម ១៩ ព្រះខ័នរាជស្វាយរៀង នៅវេលាម៉ោង ៨ ព្រឹកនេះនាកីឡដ្ឋានទីលានហ្វឹកហាត់នៃកីឡដ្ឋាន RSN។

13217616_1082912648432145_1733772504263833463_o
ជាមួយគ្នានេះដែរ នៅវេលារសៀលនឹងមានការប្រកួតរវាងក្រុមយុវជនដទៃទៀត រួមទាំងក្រុមបាល់ទាត់នារីផងដែរ។ ខាងក្រោមនេះគឺជា រូបភាពខ្លះៗនៃការប្រកួតកាលពីសប្តាហ៍មុនរវាងយុវជនក្រុមបឹងកេតអង្គរ និងក្រុមភ្នំពេញក្រោន។ ដូច្នេះ សូមចូលរួមទស្សនាឱ្យបានច្រើនកុះករនៅកីឡដ្ឋាន RSN នៅថ្ងៃសៅរ៍-អាទិត្យសប្តាហ៍នេះឱ្យបានច្រើនកុះករ!

អត្ថបទ៖ រិទ្ធី

រូបភាព៖ ក្លឹបព្រះខ័នរាជស្វាយរៀង

មតិយោបល់

Sponsor

អត្ថបទថ្មីៗ