Hat-Trick របស់កីឡាករ ចាន់ វឌ្ឍនាការ ជួយឲ្យ​បឹងកេត​ឈ្នះ​ព្រះ​ខ័នរាជ​ស្វាយរៀង​ ៣-១​

ក្លឹប បឹងកេតអង្គរ បានបន្តការឈ្នះរបស់ខ្លួនក្នុងការប្រកួតសប្តាហ៍ទី ៨ នេះ និងទទួលបាន ៣ ពិន្ទុ បន្ទាប់ពីកីឡាករខ្សែប្រយុទ្ធដ៏ឆ្នើម ចាន់ វឌ្ឍនាកា រកបាន Hat-Trick ដើម្បីជួយឲ្យក្រុមតាមពីក្រោយហើយយកឈ្នះលើក្លឹប ព្រះខ័នរាជស្វាយរៀង ក្នុងលទ្ធផល ៣-១។

ការប្រកួតធំប្រចាំសប្តាហ៍នេះយើងសង្កេតឃើញថាមានអ្នកគាំទ្រចូលរួមទស្សនាផ្ទាល់នៅកីឡដ្ឋានជាតិយ៉ាងច្រើនកុះករ។ ក្រោយការប្រកួតយ៉ាងតឹងតែន និងវាយសម្រុកគ្នាទៅវិញទៅមកក្រុមទាំងពីតបានត្រឹមស្មើគ្នា ០-០ ក្រោយចប់តង់ទី១។

ចូលដល់តង់ទីពីរ ក្លឹប ព្រះខ័នរាជស្វាយរៀង ជាអ្នករកបានគ្រាប់បាល់នាំមុខមុនក្រោយការវាយសម្រុកយ៉ាងខ្លាំង។ គ្រាប់បាល់នោះរកបានខ្សែប្រយុទ្ធវ័យក្មេងកីឡាករ Kipson នៅនាទីទី ៥១។ តែទោះជាយ៉ាងណាក្លឹបក្លឹបបឹងកេតអង្គរ មិនបានបោះបង់ចោលនោះទេ ហើយព្យាយាមវាយសម្រុករហូតរកបាន ៣ គ្រាប់ ក្នុងរយៈពេល ១០ ចុងក្រោយរដោយធ្វើបានសម្រេចដោយខ្សែប្រយុទ្ធដ៏ឆ្នើមរបស់ក្លឹបកីឡាករ ចាន់ វឌ្ឍនាកា នាទីទី៨៥, ៨៨ និង៩០+៣។

គួរបញ្ជាក់ផងដែរថា ក្លឹប ព្រះខ័នរាជស្វាយរៀង ទទួលរងបរាជ័យ ៣ ប្រកួតជាប់គ្នាហើយ ខណៈក្លឹប បឹងកេតអង្គរ បានឡើងទៅឈរលើកំពូលតារាងបណ្តោះអាសន្នដោយដាក់សម្ពាធទៅលើក្លឹប ក្រសួងការពារជាតិដែលនឹងធ្វើការប្រកួតនៅថ្ងៃនេះ។ ចំណែកឯមួយគូរទៀតគឺក្លឹប ខេមបូឌានថាយហ្គ័រ បានយកឈ្នះលើក្លឹបវេស្ទើនទ្ធផល ៦-០៕ លោកអ្នកអាចទស្សនាវីដេអូ Highlight បាននៅខាងក្រោម៖

អត្ថបទ៖ រិទ្ធី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ