អគ្គស្នងការដ្ឋាននគបាលជាតិ ទទួល ណាហ្គាវើល ល្ងាចនេះ!!!

ក្រោយពីលោកអ្នកបានទស្សនាការប្រកួរវាងក្លឹបបឹងកេតអង្គរ ជាមួយក្លឹប ព្រះខ័នរាជស្វាយរៀង កាលពីម្សិលមិញរួចមក។នៅថ្ងៃនេះក៏មានការប្រកួតពិសេសមួយគូរទៀតគឺជាការប្រកួតរវាងក្លឹបអគ្គស្នងការដ្ឋាននគបាលជាតិ នឹងត្រូវទទួលភ្ញៀវក្លឹប ណាហ្គាវើល នៅថ្ងៃអាទិត្យ ទី ២២ នាពហុកីឡដ្ឋានជាតិ វេលាម៉ោង ៦ ល្ងាចនេះ។ គូរនេះក៏មិនខុសពីគូរពិសេសមុនផងដែរដែលដោយសារក្លឹបប៉ូលីសកំពុងតែស្វែងរកជ័យជម្នះលើកដំបូងរបស់ខ្លួន ដោយសារតែក្រោយការប្រកួត ៧ កន្លងមកក្លឹបប៉ូលីស បានត្រឹមតែ ស្មើ ៤ ប្រកួត និងចាញ់ ៣ ប្រកួតមានតែ ៤ ពិន្ទុប៉ុណ្ណោះ ខណៈក្លឹបណាហ្គាវើលក៏ត្រូវការពិន្ទុដូចគ្នាផងដែរដើម្បីរក្សាយគន្លាតពិន្ទុជាមួយក្លឹបព្រះខ័នរាជស្វាយរៀង ឲ្យនៅតិច។ គួរបញ្ជាក់ផងដែរ ក្លឹបណាហ្គាវើល នឹងមិនមានវត្តមានកីឡាករសំខាន់ ២ រូបនោះគឺកីឡាករ ឃឹម បូរី និង គួច សុកុម្ភៈ នោះទេដោយសារតែរបួស។

13235256_555101414662480_1312263278354807337_o

អត្ថបទ៖ រិទ្ធី

រូបភាព៖ ក្លឹបណាហ្គាវើល

មតិយោបល់

Sponsor

អត្ថបទថ្មីៗ