ក្រុមជម្រើសជាតិថៃបញ្ចេញបញ្ជីឈ្មោះកីឡាករ ២៣​ រូបសម្រាប់ការប្រកួត KINGS CUP

សហព័ទ្ធបាល់ទាត់នៃប្រទេសថៃបានបញ្ចេញបញ្ជីឈ្មោះកីឡាករ ២៣ រូបរបស់ក្រុមជម្រើសជាតិថៃដើម្បីត្រៀមប្រកួតការប្រកួតពានរង្វាន់ King’s Cup លើកទី ៤៤ ខាងមុខនេះហើយ។ កីឡាករល្អដែលបច្ចុប្បន្នប្រកបអាជីពនៅលីកកំពូលនៃប្រទេសថៃ និងលីកលំដាប់ទី ១ ត្រូវបានកោះហៅឲ្យចូលរួមជាមួយក្រុមជម្រើសជាតិក្នុងការប្រកួតនេះ។ កីឡាករភាគច្រើនគឺជាកីឡាករជម្រើសជាតិទៅហើយ។ក្លឹបដែលបច្ចុប្បន្នឈនៅកំពូលតារាងនៃលីកកំពូលប្រទេសថៃ ក្លឹប Maungthong United មានកីឡាករជម្រើសជាតិច្រើនជាងគេដែលមានកីឡាកររហូតដល់ទៅ ១០ ចូលរួម។

កីឡាករ Bodin Phala (២១ឆ្នាំ) និងកីឡាករ Suphan Thongsong (២១ឆ្នាំ) ដែលមកពីក្លឹប Bangkok Glass និងក្លឹប Muangthong United ក៏ត្រូវបានកោះហៅឲ្យចូលរួមជាមួយក្រុមជម្រើសជាតិផងដែរ។ ជាមួយនឹងការបង្ហាញទេពកោសល្យដ៏ល្អរបស់ពួកគេកន្លងនៅក្នុងការប្រកួតលីកកំពូលនៃប្រទេសថៃទើបពួកគេត្រូវបានកោះហៅឲ្យចូលរួមប្រកួតពានរង្វាន់ King’s Cup លើកទី ៤៤ ដួច្នេះ។

ក្រុមជម្រើសជាតិប្រទេសថៃនឹងត្រូវជួបប្រកួតជាមួយប្រទេស ស៊េរី ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រថ្ងៃទី ៣ មិថុនា ខាងមុខនេះ នៅកីឡដ្ឋាន Rajamangala Stadium ទីក្រុងបាងកក ប្រទេស ថៃ។
【អ្នកចាំទី】
1. Chanin Sae-ear (23, Chonburi)
2. Kawin Thamsatchanan (26, Muangthong Utd)
3. Sinthaweechai Hathairattanakool (34, Suphanburi)
.
【ខ្សែការពារ】
4. Narubadin Weerawatnodom (21, Buriram Utd)
5. Theerathon Bunmathan (26, Muangthong Utd) * Captain *
6. Tristan Do (23, Muangthong Utd)
7. Peerapat Notchaiya (23, Muangthong Utd)
8. Suphan Thongsong (21, Muangthong Utd)
9. Tanaboon Kesarat (22, Muangthong Utd)
10. Pratum Chuthong (32, Suphanburi)
11. Adisorn Promrak (22, BEC Tero)
.
【ខ្សែបម្រើ】
12. Kroekrit Thaweekarn (25, Chonburi)
13. Prakit Deeporm (28, Chonburi)
14. Chanathip Songkrasin (22, Muangthong Utd)
15. Sarach Yooyen (23, Muangthong Utd)
16. Sarawut Masuk (25, Bangkok Glass)
17. Bodin Phala (21, Bangkok Glass)
18. Mongkol Tossakrai (29, Army Utd)
19. Thossawat Limwannasathian (23, Army Utd)
20. Sanrawat Dechmitr (26, Bangkok Utd)
.
【ខ្សែប្រយុទ្ធ】
21. Teerasil Dangda (27, Muangthong Utd)
22. Adisak Kraisorn (25, Muangthong Utd)
23. Tana Chanabut (31, Port)

13254464_1589577164667245_2219340440461902562_n

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ Football Forward Thailand

មតិយោបល់

Sponsor

អត្ថបទថ្មីៗ