កាលវិភាគប្រកួតពានរង្វាន់មិត្តហ្វូនខេមបូឌានលីក (MCL 2016) សប្ដាហ៍ទី៨

ការប្រកួតពានរង្វាន់លីកកំពូលកម្ពុជា ឬមិត្តហ្វូនខេមបូឌានលីក ២០១៦ ជើងទី ១ កាន់តែខិតជិតមកដល់ដោយសប្តាហ៍នេះបានឈានដល់សប្តាហ៍ទី ៨ ហើយ។ នៅក្នុងសប្តាហ៍នេះផងដែរលោកអ្នកប្រាកដជាមិនរំលងបាននោះទេដោយការប្រកួតទាំងអស់សុទ្ធតែអស្ចារ្យ។ ក្នុងនោះគូរពិសេសប្រចាំសប្តាហ៍នេះគឺជាការជួបគ្នារវាងក្លឹបបឹងកេតអង្គរ និងក្លឹបព្រះខ័នរាជស្វាយរៀង។ ការប្រកួតនឹងធ្វើឡើងនៅវេលាម៉ោង ៦ ល្ងាចនៅពហុកីឡដ្ឋានជាតិ ថ្ងៃសៅរ៍ ទី ២១ ខាងមុខនេះ។ ការប្រកួតនេះនឹងមិនធ្វើឲ្យអ្នកគាំទ្រអស់សង្ឃឹមនោះទេខណៈក្លឹបទាំងពីរសុទ្ធតែត្រូវការពិន្ទុដូចគ្នាពោលគឹក្លឹបបឹងកេតអង្គរ ត្រូវការឈ្នះដើម្បីទទួលបាន ៣ ពិន្ទុបន្តដាក់សម្ពាធទៅលើក្លឹបក្រសួងការពារជាតិ ស្របពេលក្លឹបព្រះខ័នរាជស្វាយរៀងក៏ត្រូវពិន្ទុដើម្បីកុំឲ្យគន្លាតពិន្ទុក្នុងការប្រជែងជងឯកឆ្នាំនេះនៅឆ្ងាយពេក។ គួរបញ្ជាក់ផងដែរថា មកដល់ពេលនេះក្លឹបបឹងកេតអង្គរទើបតែចាញ់មួយប្រកួត ខណៈព្រះខ័នរាជស្វាយរៀងចាញ់ពីរប្រកួតហើយ។

ក្រៅពីគូរនេះនៅមានការប្រកួតមួយគូរទៀតគឺជាការប្រកួតរវាងក្លឹបអគ្គស្នងការដ្ឋាននគបាលជាតិ នឹងត្រូវទទួលភ្ញៀវក្លឹប ណាហ្គាវើល នៅថ្ងៃអាទិត្យ ទី ២២ នាពហុកីឡដ្ឋានជាតិ វេលាម៉ោង ៦ ល្ងាចផងដែរ។ គូរនេះក៏មិនខុសពីគូរពិសេសមុនដែលដោយសារក្លឹបប៉ូលីសកំពុងតែស្វែងរកជ័យជម្នះលើកដំបូងរបស់ខ្លួន ខណៈក្លឹបណាហ្គាវើលក៏ត្រូវការពិន្ទុៀងដែរ។

ខាងក្រោមនេះគឺជាតារាងកាលវិភាគប្រកួតនៃព្រឹត្តិការណ៍ដណ្តើមពានរង្វាន់លីកកំពូលកម្ពុជាឬមិត្តហ្វូនខេមបូឌានលីក (MCL 2016) សប្ដាហ៍ទី៨។

MCL-Match-Fixure-Week8

អត្ថបទ៖ រិទ្ធី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ