ការប្រកួត AFC U-19 WOMEN’S CHAMPIONSHIP វគ្គជម្រុះចាប់ពូលរួចរាល់ហើយ!

ការប្រកួតពានរង្វាន់ AFC U-19 Women’s Championship គឺជាការប្រកួតបាល់ទាត់ជម្រើសជាតិនារីអាយុក្រោម ១៩ ឆ្នាំ ដែលរៀបចំឡើងដោយ Asian Football Confederation រៀងរាល់ ២ ឆ្នាំម្តង ហើយជាការប្រកួតសម្រាប់ត្រៀមប្រកួត FIFA U-20 Women’s World Cup។

ការប្រកួតជម្រុះ AFC U-19 Women’s Championship 2017 បានចែកពូលរួចរាល់ហើយក្រោយធ្វើការចាប់ពូលនៅប្រទេស ម៉ាឡេស៊ី កាលពីថ្ងៃព្រហស្បន៍កន្លងទៅ។ ប្រទេសដែលចូលរួមក្នុងការប្រកួតរួមមាន៖ ប្រទេស Australia, Thailand, Uzbekistan, Islamic Republic of Iran, Vietnam, Jordan, Myanmar, Chinese Taipei, Palestine, India, Hong Kong, Lebanon, Singapore, Kyrgyzstan, Northern Mariana Islands, Pakistan, Philippines និងប្រទេស Tajikistan។

ក្រុមកំពូល ៤ នៅក្នុងការប្រកួតកាលពីឆ្នាំ ២០១៥ នៃការប្រកួត AFC U-19 Championship នៅប្រទេសចិន ដែលមានដូចជា៖ Japan, DPR Korea, Korea Republic និង China PR  នោះពួកគេទទួលបានសិទ្ធចូលរួមប្រកួតវគ្គផ្តាច់ព្រ័ត្រដោយស្វ័យប្រវត្តិដោយទុកឲ្យ ១៨ ក្រុមខាងលើប្រជែងយកកៅអី ៤ ចុងក្រោយ។ ចំណែកឯចំណាត់ថ្នាក់វិញគឺគិតទៅលើចំណាត់ថ្នាក់កាលពីប្រកួតនៅប្រទេសចិនឆ្នាំ 2015។

លទ្ធផលក្រោយការចាប់ពូល៖

Group A: A1 Australia A2 Jordan A3 Lebanon A4 Singapore A5 Northern Mariana Islands

Group B: B1 Uzbekistan B2 Chinese Taipei B3 Hong Kong B4 Tajikistan (hosts) B5 Pakistan

Group C: C1 Thailand (hosts) C2 Myanmar C3 Palestine C4 Kyrgyzstan

Group D: D1 Islamic Republic of Iran D2 Vietnam (hosts) D3 India D4 Philippines

ពូលនីមួយៗក្រុមទាំងអស់ត្រូវប្រកួតជាមួយគ្នានៅទឹកដីកណ្តាល ហើយក្រុមដែលឈ្នះនៃពូលនីមួយៗសរុបមាន ៤ ក្រុម រួមទាំង ៤ ក្រុមដែលទទួលបានសិទ្ធស័្វយប្រវិត្តនឹងត្រូវប្រកួតវគ្គផ្តាច់ព្រ័ត្រ។

សម្រាប់ការប្រកួតនឹងធ្វើឡើងចាប់ពីថ្ងៃទី ២៩ ខែតុលា ដល់ថ្ងៃទី ៦ វិចិ្ឆកា 2016។

u19_new

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ AFC

មតិយោបល់

Sponsor

អត្ថបទថ្មីៗ