ការប្រកួតតេន្នីស French Open 2016 ចាប់ផ្តើមនៅថ្ងៃស្អែកនេះ!!!

ការប្រកួតតេន្នីស French Open ដែលអ្នកគាំទ្រកីឡាវាយតេន្នីសតែងហៅថា Roland Garros នោះ គឺជាកម្មវិធីប្រកួតវាយតេន្នីសពានរង្វាន់ Grand Slam ទី 2 នៅក្នុងកាលវិភាគប្រកួតរបស់ ATP World Tour។ ឆ្នាំនេះគឺជាការប្រារព្ធធ្វើឡើងជាលើកទី 115 ហើយដែលកម្មវិធីនេះនឹងប្រព្រឹត្តទៅនៅឯកីឡដ្ឋាន Stade Roland Garros ដែលស្ថិតនៅក្នុងទីក្រុងប៉ារីសប្រទេសបារាំង។ ការប្រកួតនឹងចាប់ផ្តើមពីថ្ងៃទី ២២ ឧសភា រហូដល់ថ្ងៃទី ៥ មិថុនា 2015។ កម្មវិធីនេះត្រូវបានចូលរួមពីសំណាក់កីឡាករលំដាប់ពិភពលោកជាច្រើនដែលនឹងត្រូវប្រកួតប្រជែងគ្នាដើម្បីដណ្តើមយកពានរង្វាន់នេះនៅលើទីលានដីក្រហមតែម្តង។ ការប្រកួតត្រូវបានចែកចេញជាការប្រកួតវាយបុរស និងនារីទោល វាយជាគូដែលមានបុរសនារី និងចម្រុះ ការប្រកួតសម្រាប់យុវជន និងជនពិការផងដែរ។ ប្រាក់រង្វាន់សរុបក្នុងកម្មវិធីនេះគឺ €32,017,500។

ការប្រកួតកម្មវិធី French Open ដែលជាពានរង្វាន់ Grand slam ទី 2 ប្រចាំឆ្នាំ 2016 នេះអាចចាត់ទុកថាជាពានរង្វាន់ដែលពិបាកជាងគេក្នុងចំណោមពានរង្វាន់ Grand slam ទាំង 4 ធំៗពីព្រោះថាពានរង្វាន់ដទៃទៀតគឺធ្វើការប្រកួតនៅលើទីលានរឹង និងស្មៅដែលមានបាល់ល្បឿនលឿនហើយងាយស្រួលដល់កីឡាករប៉ុន្តែសម្រាប់កម្មវិធីប្រកួត French Open នេះវិញគឺត្រូវប្រកួតនៅលើដីក្រហមដែលជាហេតុធ្វើឲ្យបាល់មានល្បឿនយឺតដូច្នេះធ្វើឲ្យកីឡាករប្រើកម្លាំងច្រើនជាងធម្មតា។

គួរបញ្ជាក់ផងដែរថាឆ្នាំនេះកីឡាករ Stan Wawrinka ជាកីឡាករការពារដំណែងជើងឯកផ្នែកបុរសទោល ខណៈកីឡាការីនី Serena Williams ជាអ្នកការពារដំណែងជើងឯកផ្នែកនារីទោល៕

center_court

អត្ថបទ៖ រិទ្ធី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ