ប្រធានក្លឹប Leicester គ្រោងនឹងបញ្ជូនកីឡាករយុវជនថៃ ១០ រូបក្នុងមួយឆ្នាំទៅ Leicester City ដើម្បីហ្វឹកហាត់

លោក Vichai Srivaddhanaprabha ប្រធានក្លឹប Leicester City បានបង្ហាញពីគម្រោង ១០ ឆ្នាំរបស់ Leicester City International Academy នៅក្នុងសន្និសីទកាសែតកាលពីម្សិលមិញនេះ។ លោកបានប្រាប់អ្នកសារពត៌មានថា៖ “ឥលូវនេះយើងមានយុវជនថៃចំនួន ១៦ រូបដែលហ្វឹកហាត់នៅ Leicester City International Academy។ ក្នុងរយៈពេល ១០ ឆ្នាំ យើងនឹងបញ្ជូនកីឡាករយុវជន ១០ រូបក្នុងមួយឆ្នាំទៅ Leicester សម្រាប់ការហ្វឹក់ហាត់ ២ ឆ្នាំ។ នៅពេលដេលគម្រោងនេះបញ្ចប់ យើងនឹងមានកីឡាករចំនួន ១១៦ សម្រាប់ឲ្យក្រុមជម្រើសជាតិនៃប្រទេសថៃ។”

បច្ចុប្បន្ននេះលោកកំពុងតែនៅទីក្រុង បាងកក ជាមួយនឹងក្រុមកីឡាករក្នុងដំណើរទស្សនកិច្ចព្រមទាំងជួបអ្នកគាំទ្រ។ 


13221659_1589247464700215_2849288354337174898_n

អត្ថបទ៖ រិទ្ធី

ប្រភព៖ Football Forward Thailand

មតិយោបល់

Sponsor

អត្ថបទថ្មីៗ