អត្តពលិកកម្ពុជាទាំង ៦ រូបដែលត្រូវចេញទៅប្រកួតអូឡាំពិកពិភពលោកនៅប្រេស៊ីល

ខណៈដែលការប្រកួតកិីឡាអូឡាំពិករដូវក្តៅនឹងត្រូវឈានចូលមកដល់ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ យើងឃើញថាប្រទេសកម្ពុជានឹងមានអត្តពលិកចំនួន ៦ រូបដែលនឹងត្រូវចូលរួមប្រកួតប្រជែងជាមួយនឹងបណ្តាកីឡាករ កីឡាការិនីមកពីប្រទេសនានានៅជុំវិញពិភពលោក។ ដោយនៅក្នុងចំណោមនោះមានអត្តពលិក ៥ រូបទទួលបានសិទ្ធិចូលរួមតាមរយៈការផ្តល់សិទ្ធិអនុគ្រោះ ខណៈដែលកីឡាការិនី ស៊ន សៀវមីុ គឺជាបេក្ខភាពតែម្នាក់គត់ដែលទទួលបានសិទ្ធិចូលរួមពេញលេញបន្ទាប់ពីនាងបានឈ្នះមេដាយមាសក្នុងការប្រកួតជម្រុះនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន កាលពីខែមេសាកន្លងទៅ  ហើយនេះគឺជាសមិទ្ធផលថ្មីមួយក្នុងប្រវត្តិសាស្ដ្រនៃវិស័យកីឡាកម្ពុជាដោយក្នុងរយៈពេល ៦២ឆ្នាំកន្លងមកប្រទេសនេះមិនដែលទទួលបានសិទ្ធិផ្លូវការបែបនេះឡើយ។

ស៊ន សៀវមុី

កីឡាការិនីតេក្វាន់ដូ ស៊ន សៀវមុី និងមេដាយដែលនាងទទួលបានក្នុងការប្រកួតនៅហ្វីលីពីន

 

កាលពីពេលថ្មីៗនេះទៀតសោត គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បានផ្តល់សិទ្ធិអនុគ្រោះដល់កីឡាការិនីចំបាប់កម្ពុជា ចូវ សុធារ៉ា ដើម្បីមានសិទ្ធិក្នុងការចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅ លើកទី៣១ ឆ្នាំ២០១៦ នៅប្រទេសប្រេស៊ីលនាដើមខែសីហាខាងមុខបើទោះបីជាកីឡាការិនីរូបនេះបានធ្លាក់ក្នុងវគ្គជម្រុះនៅប្រទេសតួកគីក៏ដោយ។

13254124_1725433041066838_2872100660551243031_n

កីឡាការិនីចំបាប់ ចូវ សុធារ៉ា ម្ចាស់មេដាយមាសក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនៅមីយ៉ាន់ម៉ា

កាលពីព្រឹត្តិការណ៍ប្រកួតចំបាប់ពិភពលោកក្នុងប្រទេសតួគីកន្លងទៅកីឡាការិនី ចូវ សុធារ៉ា បានប្រកួតចាញ់កីឡាការិនីម៉ិកស៊ិក Valencia Esc ដោយលទ្ធផល ១២-១ ក្នុងជុំទី១ ប៉ុន្ដែក្រោយពីធ្វើការវាយតម្លៃលើលទ្ធផលជាក់ស្ដែង និងមើលឃើញពីសមត្ថភាពរបស់នាងនេះរួចមក IOC ក៏សម្រេចផ្ដល់សិទ្ធិអនុគ្រោះឲ្យ ចូវ សុធារ៉ា បានចូលរួមប្រកួតកីឡាអូឡាំពិកតែម្តង។ ខណៈដែលកីឡាការិនី ហែម ថុនវិទិនី និងកីឡាករ ពូ សុវិជ្ជា ក៏ទទួលបានសិទ្ធិអនុគ្រោះដើម្បីចូលរួមប្រកួតលើវិញ្ញសាហែលទឹកផងដែរបន្ទាប់ពីពួកគេបានបង្ហាញឲ្យឃើញនូវភាពល្អប្រសើរឡើងក្នុងការប្រកួតហែលទឹកលំដាប់ពិភពលោកនៅក្នុងប្រទេសរុស្សីកាលពីឆ្នាំមុននេះ។

13124468_1718680508408758_4229630974991463751_n

កីឡាការិនីហែលទឹក ហែម ថុនវិទិនី

13139351_1718680648408744_7297099172781419029_n

កីឡាករហែលទឹក ពូ សុវិជ្ជា

ជាមួយគ្នានេះដែរ ផ្នែកកីឡាអត្តពលិកម្មក៏មានអត្តពលិក២រូបដែលទទួលបានសិទ្ធិអនុគ្រោះក្នុងការប្រកួតនេះដែរ គឺកីឡាការិនី លី ណារី និងកីឡាករ នីកូ ហ៊ីរ៉ូស្ស៊ី ដែលជាជនជាតិជប៉ុនប៉ុន្តែបានចូលសញ្ជាតិខ្មែរ និងបានក្លាយជាសមាជិកនៃក្រុមកីឡាកររត់ប្រណាំងជម្រើសជាតិកម្ពុជាផងដែរនោះ។

1936234_1725434047733404_7885053351357792598_n

កីឡាការិនីរត់ប្រណាំង លី ណារី

13179229_1725434044400071_6146130491775139340_n

កីឡាកររត់ប្រណាំង នីកូ ហ៊ីរ៉ូស្ស៊ី

ដូច្នេះនេះគឺជា ឱកាសដ៏មានតម្លៃមួយសម្រាប់ព្រះរាជាណាចក្រកម្ពុជាដែលនឹងមានវត្តមាននៅក្នងការប្រកួតកីឡាដែលត្រូវបានធ្វើឡើងជារៀងរាល់ ៤ឆ្នាំម្តងនេះ ស្របពេលដែលវិស័យកីឡានៅកម្ពុជាកំពុងតែទទួលបានការគាំទ្រ និងរីកចម្រើនឈានឡើងជាលំដាប់នោះ៕

អត្ថបទ៖ មករា

 

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ