កម្ពុជា ​និងរុស្សីចុះកិច្ចសហប្រតិបត្តិការដើម្បីឆ្ពោះទៅរកស៊ីហ្គេមឆ្នាំ២០២៣

នៅក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាទៅកាន់សាធារណរដ្ឋរុស្សីនេះបាននាំមកនូវលទ្ធផលជាវិជ្ជមានជាច្រើនជូនជាតិ ដោយនៅក្នុងដែរភាគីកម្ពុជាក៏បានសម្រេចសហការជាមួយភាគីរុស្សីដើម្បីរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យកីឡាខណៈដែលព្រះរាជាណាចក្រកម្ពុជានឹងក្លាយជាម្ចាស់ផ្ទះនៃការប្រកួតកីឡាតំបន់អាស៊ាន ឬស៊ីហ្គេមនាឆ្នាំ២០២៣ ខាងមុខនេះ។

កាលពីរសៀលថ្ងៃទី១៧ ខែឧសភា ម្សិលមិញនេះ គណៈប្រតិភូនៃប្រទេសទាំងពីរបាន ប្រារព្ធពិធីចុះហត្ថលេខាលេីអនុស្សារណស្តីពីកិច្ចសហប្រតិបត្តិការរវាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងគណៈកម្មាធិការអូឡាំពិករុស្សី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោនាយករដ្ឋមន្រ្តី និងនាយករដ្ឋមន្រ្តីរុស្សី លោក Dmitry MEVEDEV នៅរដ្ឋធានីម៉ូស្គូ ដែលចុះហត្ថលេខាដោយឯកឧត្តមបណ្ឌិត ថោង ខុន និងឯកឧត្តម Alexander Zhukos ដេីម្បីពង្រឹងកិច្ចសហការក្នុងការជួយជ្រោមជ្រែងលេីការហាត់ហ្វឹកហ្វឺនកីឡាកម្រិតខ្ពស់ ការផ្លាស់ប្តូរព័ត៍មានកីឡា វេជ្ជសាស្រ្តកីឡា និង ចូលរួមការប្រកួតកីឡាដែលនឹងរៀបចំដោយប្រទេសទាំងពីរផងដែរ។

កិច្ចសហប្រតិបត្តិការនេះគឺជាកិច្ចខិតខំស្វែងរកជំនួយបច្ចេកទេសលើកដំបូងរបស់កម្ពុជាដើម្បីបំពេញឱ្យបានគ្រប់លក្ខណៈសម្បត្តិក្នុងការត្រៀមធ្វេីម្ចាស់ផ្ទះរៀបចំការប្រកួត SEA GAMES 2023 ខាងមុខនេះ។

13241130_1003760546377973_8294190596187650122_n

អត្ថបទ៖ មករា

រូបភាព៖ NOCC

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ