ក្លឹប Leicester City ដែលជាជើងឯក English Premier League បានមកដល់ប្រទេសថៃ នៅព្រឹកនេះ!

កាលពីម៉ោង ៧ ព្រឹកមិញនេះ ក្លឹបជើងឯកលីកកំពូលនៃប្រទេសអង់គ្លេស ឬ English Premier League រដូវកាល ២០១៥-២០១៦ បានទៅដល់ព្រលានយន្តហោះនៃប្រទេសថៃ ដេលជាស្រុកកំណើតរបស់លោកប្រធានក្លឹប Vichai Srivaddhanaprabha មុននឹងក្លឹបជើងឯកនេះធ្វើសន្និសីទកាសែតនៅរសៀលនេះនៅ Aksra King Power Alley។

ការមកដល់របស់ក្លឹបជើងឯកនេះយើងឃើញថាកីឡាករទាំងអស់បានពាក់នៅជើងឯកក្រោមការដឹកនាំដោយលោក Claudio Ranieri ប្រធានក្រុមកីឡាករ Wes Morgan កីឡាករ Casper Hashemite Michael, កីឡាករ Shinji Okazaki។ ស្របពេលដែលកីឡាករមួយចំនួនមិនមានវត្តមាននោះទេដោយសារតែជាប់ភារកិច្ចជាមួយក្រុមជម្រើសជាតិសម្រាប់ត្រៀមការប្រកួត Euro 2016 ខាងមុខដូចជាកីឡាករ Danny Drinkwater និង Jamie Vardy ត្រៀមទៅចូលរួមជាមួយជម្រើសជាតិអង់គ្លេស។ N’Golo Kanté ជាប់ភារៈកិច្ចជាមួយជម្រើសជាតិបារាំង ស្របពេលដែល Riyad Mahrez, Daniel Amartey និង Nathan Dyer ក៏អវត្តមានដូចគ្នា។។

ក្រោយការមកដល់របស់ក្លឹប Leicester city ដែលបានបង្កើតប្រវិត្តសាស្រ្តនៅលីកកំពូលនៃប្រទេសអង់គ្លេស ដោយបានឈ្នះពានជាលើកដំបូងក្នុងរយៈពេល ១៣២ ឆ្នាំ នោះ ក្លឹបជើងឯកនេះនឹងធ្វើសន្និសីទកាសែតនៅមហោស្រព Aksra King Power Alley នៅម៉ោង ១ រសៀលនេះ។ មុននឹងក្លឹបនេះធ្វើការដង្ហែរពាននៅបាងកក ក្រោយបានជាប់លៀងជាមួយអ្នកគាំទ្រនៅឯ Leicester រួច។

leicester-city-in-thailand_1v15x2dtq4a6b1a2r1pb7wudjr

leicester-city-in-thailand_4y4cxetdu3311jh1isx0hc9ng

leicester-city-in-thailand_4679248oy4ti1sggik9qkl1rg

leicester-city-in-thailand_g61bk5kqjerl1j9pkzsxj5f39

leicester-city-in-thailand_ht954hs1o1ec14wckm2n6546s

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ Goal.com

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ