ក្លឹប Manchester United បញ្ចប់រដូវកាលទៅក្នុងចំណាត់ថ្នាក់លេខ ៥

ក្រោយការប្រកួតរបស់ក្លឹប បិសាចក្រហម Manchester United ជាមួយក្លឹប Bournemouth កាលពីថ្ងៃអាទិត្យសប្ដាហ៍មុនត្រូវបានពន្យាដោយខាងប៉ូលិសរកឃើញវត្ថុសង្ស័យជាគ្រាប់បែកមក កាលពីយប់មិញការប្រកួតរវាងក្លឹបទាំងបានធ្វើឡើងយ៉ាងជោគជ័យដោយលទ្ធផលចុងក្រោយគឺក្លឹបម្ចាស់ផ្ទះ Manchester United  បានយកឈ្នះលើក្លឹប Bournemouth ៣-១។ ជ័យជម្នះនេះធ្វើឲ្យក្លឹប Manchester United ឡើងមកឈនៅចំណាត់ថ្នាក់លេខ ៥ ដែលមាន ៦៦ពិន្ទុស្មើជាមួយក្លឹប Manchester city តែបានត្រឹមកៅអី Europa League នៅរដូវកាលក្រោយប៉ុណ្ណោះដោយសារក្លឹបនេះមានគ្រាប់បាល់តិចជាងក្លឹប Manchester City។

គ្រាប់បាល់ស៊ុតបញ្ជូលទីរកបានដោយកីឡាករ  Wayne Rooney និង Marcus Rashford  រកបានម្នាក់មួយគ្រាប់នៅនាទី ៤៣ និង ៧៤ ព្រមទាំងនៅនាទី៨៧ កីឡាករ Ashley Young  រកបានគ្រាប់បាល់ទី៣ ខណៈគ្រាប់របស់ក្លឹប Bournemouth គឺដោយតែកីឡាករ Chris Smalling ធ្វើចូលទីខ្លួនឯងនៅនាទី ៩០+៣៕

អត្ថបទ៖ រិទ្ធី

ប្រភព៖ Manchester United

មតិយោបល់

Sponsor

អត្ថបទថ្មីៗ