ក្រុមជម្រើសជាតិកម្ពុជា ប៉ះភ្នំពេញក្រោន មុនជួបជាមួយក្រុម ទីម័រ

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជានឹងប្រកួតមិត្តភាពជាមួយក្លឹបបាល់ទាត់ភ្នំពេញក្រោននៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦ ខាងមុខនេះនៅវេលាម៉ោង ៥ ល្ងាច នាកីឡដ្ឋាន RSN។

គួរបញ្ជាក់ផងដែរថា ការប្រកួតមិត្តភាពរបស់ក្រុមជម្រើសជាតិកម្ពុជានេះគឺដើម្បីត្រៀមប្រកួតជាមួយក្រុមជម្រើសជាតិតៃវ៉ាន់ក្នុងវគ្គជម្រុះបឋមនៃពានរង្វាន់ជើងឯកទ្វីបអាស៊ី AFC Asian Cup 2019 ដោយជើងទី១ ធ្វើនៅតៃវ៉ាន់ ក្នុងថ្ងៃទី២ ខែមិថុនា និងជើងទី២ ធ្វើនៅរាជធានីភ្នំពេញ ក្នុងថ្ងៃទី ៧ ខែមិថុនា ឆ្នាំ២០១៦នេះ៕

កីឡាករទាំង ២៥ នាក់ដែលបានជាប់នឹងត្រូវទៅហ្វឹកហាត់រួមគ្នានៅទីលានទន្លេបាទី នាថ្ងៃទី ២៣ ខាងមុខ មុនពេលទៅប្រកួតមិត្តភាពជាមួយក្លឹបភ្នំពេញក្រោននៅថ្ងៃទី២៧ និងប៉ះជាមួយជម្រើសជាតិទីម័រខាងកើត នៅថ្ងៃទី២៩ខែនេះ។

National-Team-Squad

អត្ថបទ៖ រិទ្ធី

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ