យុវជន Jordan Pisey Windle នឹងក្លាយជាជម្រើសជាតិកម្ពុជាសម្រាប់ការប្រកួតស៊ីហ្គេមឆ្នាំក្រោយ

 

យុវជន Jordan Pisey Windle ដែលជាកីឡាករលោតទឹកដ៏ឆ្នើមនៅសហរដ្ឋអាម៉េរិគដែលមានប្រវត្តិជាកុមារកំព្រានៅខេត្តព្រៃវែង និងត្រូវបានទទួលយកទៅចិញ្ចឹមតាំងពីមានអាយុត្រឹមតែជិត២ឆ្នាំប៉ុណ្ណោះដោយលោក Jerry Windle នោះនឹងក្លាយទៅជាកីឡាករជម្រើសជាតិកម្ពុជាសម្រាប់ត្រៀមចូលរួមការប្រកួតព្រឹត្តិការណ៍ស៊ីហ្គេមនៅក្នុុងឆ្នាំក្រោយ បន្ទាប់ពីទទួលបានការឯកភាពពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) រួចមក។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការនៃ NOCC បានមានប្រសាសន៍ថា៖ «Jordan Pisey Windle អាចចូលរួមលេងក្នុងក្រុមជម្រើសជាតិកម្ពុជាបាន ព្រោះថាគាត់មានសំបុត្រកំណើត និងលិខិតឆ្លងដែនជាជនជាតិខ្មែរ ហើយការចូលរួមនេះគឺជាប្រយោជន៍ក្នុងការអភិវឌ្ឍន៍ធនធានខាងកីឡានេះ ជាពិសេសសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមនៅប្រទេសម៉ាឡេស៊ីឆ្នាំ២០១៧ រួមទាំងការប្រកួតលើឆាកអន្តរជាតិផ្សេងៗផងដែរ។»

ដូច្នេះ ការចូលរួមនេះគឺស្ថិតលើការសម្រេចចិត្តទាំងស្រុងរបស់សាមីខ្លួនដោយសារតែ បច្ចុប្បន្ននេះរូបគេកំពុងតែលេងតំណាងឱ្យសហរដ្ឋអាម៉េរិគខណៈដែលយើងទៅតាមច្បាប់របស់សហព័ន្ធកីឡាហែលទឹករបស់អាម៉េរិគគឺមិនអនុញ្ញាត្តឱ្យកីឡាករណាម្នាក់អាចលេងតំណាងឱ្យប្រទេស ២ ក្នុងពេលតែមួយបានឡើយ។ យ៉ាងណាក៏ដោយ យុវជនរូបនេះធ្លាប់បានបញ្ជាក់ហើយថា រូបគេពិតជាមានបំណងចង់ចូលរួមជាមួយក្រុមជម្រើសជាតិដើម្បីប្រកួតតំណាងឱ្យប្រទេសកំណើតរបស់ខ្លួន និងបានប្តេជ្ញាដណ្តើមយកមេដាយជូនជាតិមាតុភូមិឱ្យទាល់តែបាន។

សូមបញ្ជាក់ថា កីឡាកររូបនេះបានទទួលជោគជ័យជាច្រើននៅក្នុងការប្រកួតកីឡាលោតទឹកនៅសហរដ្ឋអាម៉េរិគដោយត្រឹមអាយុតែ ១២ឆ្នាំប៉ុណ្ណោះរូបគេដណ្តើមមេដាសមាសក្នុងព្រឹត្តិការណ៍ U.S. Junior National Championship Title ក្នុងវិញ្ញាសាលោតទឹកកម្ពស់ ១០ម៉ែត្រ បន្ទាប់មកទៀតបានឈ្នះមេដាយមាសក្នុងការប្រកួត US National Championship ក្នុងអាយុ ១៥ឆ្នាំ និងការប្រកួត Junior Pan American Championships នៅរដ្ឋអារីហ្សូណាខណៈដែលរូបគេ និងមិត្តរួមក្រុមម្នាក់ទៀតដែលជាម្ចាស់មេដាយប្រាក់ក្នុងការប្រកួតអូឡំាពិកពិភពលោក បានរក្សាតំណែងជាម្ចាសមេដាយមាសពីរឆ្នាំជាប់ៗគ្នានៅក្នុងព្រឹត្តិការណ៍ប្រកួតជើងឯកថ្នាក់ជាតិ U.S. National Championships ផងដែរ។

គួរបញ្ជាក់ផងដែរថា យុវជន Jordan Pisey Windle គឺជាកីឡាករលោតទឹកដ៏ឆ្នើមមួយរូបនៅអាម៉េរិគ ដែលមានប្រវត្តិជាកុមារកំព្រានៅខេត្តព្រៃវែងហើយត្រូវបានដាក់ឲ្យរស់នៅក្នុងមណ្ឌលកុមារកំព្រាមួយកន្លែងនៅទីក្រុងភ្នំពេញក្រោយពេលដែលឪពុកម្ដាយបង្កើតរបស់គេបានទទួលមរណភាព។ បន្ទាប់មករូបគេ ត្រូវបានលោក Jerry Windle ទទួលយកទៅចិញ្ចឹម និងរស់នៅសហរដ្ឋអាម៉េរិគតាំងពីពេលដែលរូបគេមានអាយុត្រឹមតែជិត២ខួបប៉ុណ្ណោះ។

13231258_1135784729796556_608961538_n

13249622_1135784669796562_43207916_n

BBD9C5BD-026D-42D7-AEFD-A2DB0C551FA4_mw1024_s_n

ប្រភព៖ National Olympic Committee Of Cambodia

មតិយោបល់

Sponsor

អត្ថបទថ្មីៗ