ក្លឹប Muangthong United ត្រលប់មកឈកំពូលតារាង Toyota Thai League

ក្រោយការប្រកួតសប្តាហ៍ទី១២ នៃការប្រកួតពានរង្វាន់ Toyota Thai League បានបញ្ចប់ក្លឹប Muangthong United នៅតែបន្តឈនៅកំពូលតារាងពិន្ទុសរុបក្រោយបានយកឈ្នះលើក្លឹប Pattaya United គ្នុងលទ្ធផល ២-១។ កីឡាករ Michael N’dri ជាកីឡាករដែលជួយឲកយក្លឹប Maungthong United ទទួលបាន ៣ ពិន្ទុដើម្បីត្រលប់ផ្ទះវិញ។ នៅក្នុងការប្រកួតដ៏តានតឹងនេះក្លឹប Pattaya United ជាអ្នករកបានគ្រាប់បាល់នាំមុខ ដោយកីឡាករ Pathompol Charoenrattanapirom ក្រោយមកក្លឹប Muangthong រកបានគ្រាប់បាល់តាមស្មើវិញដោយកីឡាករ Adisak Kraisorn មុននឹងកីឡាករ Michael N’dri រកបានគ្រាប់បាល់នៅចុងម៉ោងជួយឲ្យក្លឹបទទួលបាន ៣ ពិន្ទុ។ ក្លឹប Muangthong United ឈ្នះ ៧ ប្រកួតជាប់គ្នាហើយឈនៅកំពូលតារាងពិន្ទុសរុបក្រោយការប្រកួតសប្តាហ៍ទី ១២។ 

ចំណែកឯជើងឯកលីកកំពូលនៃប្រទេសថៃ Buriram ទទួលបរាជ័យជាលើកទី២ នៅរដូវកាល ២០១៦ នេះ។ ក្លឹប Army បានយកឈ្នះនៅកីឡដ្ឋានរបស់ក្លឹបដេលមានរហ័សនាម Thunder Castle ជាលើកដំបូងរបស់ខ្លួនក្នុងប្រវត្តិសាស្រ្តកាលពីយប់មិញនេះក្នុងលទ្ធផល ១ ទល់នឹង ០។ ក្លឹប Army រកបានមួយគ្រាប់ដោយកីឡាករ Sanukran Thinjom ដែលក្លឹបខ្ចីជើងពីក្លឹប Muangthong United។ នេះជាលើកដំបូងហើយដែលក្លឹប Army បានយកឈ្នះលើក្លឹប Buriram នៅកីឡដ្ឋាន Thunder Castle តាំងពីជួបគ្នាឆ្នាំ ២០១០ មក។ ជាមួយនឹងការឈ្នះនេះក្លឹប Army ជួយឲ្យក្លឹបនេះមានគន្លាតឆ្ងាយពីទំបន់កាត់ចោល ស្របពេលដែលក្លឹប Buriram មានគន្លាតពិន្ទុធៀបទៅនឹងក្លឹបកំពូលតារាងបច្ចុប្បន្នកាន់តែច្រើន។ 

ខាងក្រោមនេះជាលទ្ធផល និងតារាងពិន្ទុសរុបក្រោយការប្រកួតសប្តាហ៦ទី ១២៖

13240551_1714138912200811_4845167082415301027_n

13226825_1714554718825897_7574901579636969625_n

13237691_1714555375492498_1006900740390473766_n

អត្ថបទ៖ រិទ្ធី

រូបភាព៖ Toyota Thai League

មតិយោបល់

Sponsor

អត្ថបទថ្មីៗ