កីឡាករ Andy Murray ឈ្នះជើងឯក Rome Masters 2016

កីឡាករ Andy Murray បានឈ្នះជើងឯកដ៏ធំមួយនៅលើទីលានដីក្រហមក្នុងអាជីបរបស់ខ្លួនក្រោយបានយកឈ្នះលើកីឡាករលំដាប់លេខ ១ ពិភពលោក កីឡាករ Novak Djokovic ក្នុងលទ្ធផល ២-០ នៅក្នុងកាប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Rome Masters។

នេះអាចនិយាយបានថាជាការដូមួយដ៏អស្ចារ្យសម្រាប់កីឡាករ Andy Murray ក្នុងថ្ងៃខួបកំណើតទី ២៩ ឆ្នា ដោយបានឈ្នះ៦-៣, ៦-៣ នៅក្នុងការប្រកួតកាលពីយប់មិញ ហើយបានក្លាយជាកីឡាករសញ្ជាតិអង់គ្លេសដំបូងដែលឈ្នះពានរង្វាន់នៅប្រទេស អ៊ីតាលី តាំងពីឆ្នាំ១៩៣១ មក។

នៅក្នុងការប្រកួតដែលប្រើរយៈពេល ៩៦ នាទីនេះ កីឡាករ Murray បានបំបែកសេវ៉ារហូតដល់ទៅ ៣ ដង ហើយក៏បានសង្រ្គោះពិន្ទុផងដែរនៅក្នុង Set ទី២។ កត្តាសំខាន់ដែលជួយឲ្យកីឡាករ Murray ឈ្នះនោះគឺការឈ្នះទៅលើសេវ៉ា ដែលមានភាគរយរហូតដល់ ៨៦%។ នេះជាការប្រកួតទី៥ ដែលកីឡាករ Novak Djokovic ចាញ់ក្នុងរយៈពេល ៩ ខែ។

គួរបញ្ជាក់ផងដែរ ការប្រកួតពានរង្វាន់ Grandslam ទី២ នៅឆ្នាំនេះ French Open 2016 នឹងចាប់ផ្តើមនៅក្នុងរយៈពេល ១ សប្តាហ៍ទៀតប៉ុណ្ណោះ។

novak-djokovic-andy-murray-rome-masters_3467424

អត្ថបទ៖ រិទ្ធី

ប្រភព៖ Skysports

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ