ក្លឹប Bayern Munich លើកពាន Bundesliga ទី ២៦ យប់មិញនេះ

ក្លឹប Bayern Munich ដែលជាក្លឹបជោគជ័យជាងគេនៅលីកកំពូលអាល្លឺម៉ងនោះបានលើកពានទី ២៦ ក្នុងប្រវត្តិសាស្រ្តរបស់ខ្លួនក្រោយយកឈ្នះក្លឹប Hannover 96 កាលពីយប់មិញនេះ។ លោកអ្នកអាចទស្សនាវីដេអូខ្លីមួយពីការលើកពាន និងគ្រាប់ល្អរបស់ក្លឹបនៅក្នុងរដូវកាលនេះផងដែរ។ គួរបញ្ជាក់ផងដែរថាការឈ្នះពាននៅរដូវកាលនេះគឹជាការឈ្នះពាន ៤ ឆ្នាំជាប់របស់ក្លឹបពោលគឹតាំងពីឆ្នាំ ២០១២ មកម្លេះ។ ស្របពេលដែលរដូវកាលបានបញ្ចប់អ្នកចាត់ការទូទៅដ៏ល្អលោក Pep Guardiola នឹងចាកចេញពីក្លឹបហើយទៅដឹកនាំក្លឹប Manchester City នៅប្រទេសអង់គ្លេសនៅរដូវកាលក្រោយ។ សម្រាប់ក្លឹប Bayern Munich លោក Carlo Ancelotti នឹងមកដឹកនាំក្លឹបនេះនៅរដូវកាលក្រោយ។

អត្ថបទ៖ រិទ្ធី

ប្រភព៖ Bayern Munich

មតិយោបល់

Sponsor

អត្ថបទថ្មីៗ