ក្លឹប BURIRAM ចាញ់ក្លឹប ARMY UTD ក្នុងផ្ទះខ្លួនឯងកាលពីយប់មិញនេះ

ជើងឯកលីកកំពូលនៃប្រទេសថៃ Buriram ទទួលបរាជ័យជាលើកទី២ នៅរដូវកាល ២០១៦ នេះ។ ក្លឹប Army បានយកឈ្នះនៅកីឡដ្ឋានរបស់ក្លឹបដេលមានរហ័សនាម Thunder Castle ជាលើកដំបូងរបស់ខ្លួនក្នុងប្រវត្តិសាស្រ្តកាលពីយប់មិញនេះក្នុងលទ្ធផល ១ ទល់នឹង ០។

ក្លឹប Army រកបានមួយគ្រាប់ដោយកីឡាករ Sanukran Thinjom ដែលក្លឹបខ្ចីជើងពីក្លឹប Muangthong United។ នេះជាលើកដំបូងហើយដែលក្លឹប Army បានយកឈ្នះលើក្លឹប Buriram នៅកីឡដ្ឋាន Thunder Castle តាំងពីជួបគ្នាឆ្នាំ ២០១០ មក។

ជាមួយនឹងការឈ្នះនេះក្លឹប Army ជួយឲ្យក្លឹបនេះមានគន្លាតឆ្ងាយពីទំបន់កាត់ចោល ស្របពេលដែលក្លឹប Buriram មានគន្លាតពិន្ទុធៀបទៅនឹងក្លឹបកំពូលតារាងបច្ចុប្បន្នកាន់តែច្រើន។ 

13173907_1587778624847099_7850315512619888278_n

អត្ថបទ៖ រិទ្ធី

ប្រភព៖ Football Forward Thailand

មតិយោបល់

Sponsor

អត្ថបទថ្មីៗ