ក្រុមកីឡាករ​បាល់បោះ​ NBA នឹងចំណាយពេល១សប្តាហ៍នៅកម្ពុជាក្នុងខែកក្កដាខាងមុខនេះ

ក្រុមកីឡាករបាល់បោះ NBA ដ៏ល្បីល្បាញជាច្រើនរូបរបស់សហរដ្ឋអាម៉េរិគនឹងធ្វើដំណើរមកកាន់ប្រទេសកម្ពុជានាអំឡុងខែកក្កដាខាងមុខនេះ ដោយពួកគេនឹងចំណាយពេលមួយសប្តាហ៍ដើម្បីចែលរំលែកបទពិសោធន៍ក្នុងការលេងបាល់បោះតាមរយៈការបង្កើតឲ្យមាននូវការប្រកួតតាមសហគមន៍នៅក្នុងបណ្តាសាលារៀនមួយចំនួននៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។

តាមគម្រោង ក្រុម NBA Stars នឹងត្រូវបំពេញបេសកកម្មរបស់ពួកគេក្នុងព្រះរាជាណាចក្រកម្ពុជាចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៨ ខែកក្កដាខាងមុខនេះក្នុងគោលដៅដើម្បីដើម្បីធ្វើបទបង្ហាញក៏ដូចជាចែលរំលែកនូវបទពិសោធន៍របស់ខ្លួនទៅកាន់ក្រុមកីឡាករវ័យក្មេងរបស់កម្ពុជាខណៈដែលកីឡាប្រភេទនេះកំពុងតែទទួលបានការគាំទ្រច្រើនឡើងៗនៅក្នុងប្រទេសនេះ។ ដំណើរទស្សនកិច្្ចដែលត្រូវបានរៀបចំឡើងដោយសហព័ន្ធកីឡាបាល់បោះកម្ពុជារួមជាមួយនឹងស្ថានទូតសហរដ្ឋអាម៉េរិគនេះ ក៏នឹងមានការផ្តល់នូវជំនួយសប្បុរសធម៌មួយចំនួនទៅដល់សហគមន័កីឡានៅតាមសាលារៀនដែលពួកគេចុះទៅដល់ផងដែរ។

nba_all_stars_wallpaper_by_michaelherradura-d5qu0pt

 

អត្ថបទ៖ មករា



SHARE

Facebook

មតិយោបល់

Sponsor

អត្ថបទថ្មីៗ