ក្រុម Cats United លើកពានក្នុងការប្រកួត PPCFC Fans Futsal Cup

បន្ទាប់ពីបានចំណាយពេលពេញមួយថ្ងៃដោយឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញរួចមក  នៅទីបំផុតក្រុម Cats United បានក្លាយជាជើងឯកនៅក្នុងការប្រកួត PPCFC Fans Futsal Cup ដែលត្រូវបានរៀបចំឡើងនៅលើទីលានហ្វូតសាលថ្មីរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន និងដែលមានការចូលរួមពីសំណាក់ក្រុមអ្នកគាំទ្រក្លឹបកំពូលមួយនេះរហូតដល់ទៅ ២០ក្រុមឯណោះ។ ការប្រកួតជាលក្ខណៈមិត្តភាពដើម្បីអបអរសាទរព្រះរាជពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជា ព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី នេះបានចាប់ផ្តើមកាលពីវេលាម៉ោង ៨ ព្រឹកដោយត្រូវធ្វ់ើការបែងចែកជា ២ពេលគឺ ២០ក្រុមត្រូវប្រកួតនៅពេលព្រឹក និង ២០ ក្រុមទៀតត្រូវប្រកួតនៅពេលរសៀល ដោយក្រុមនីមួយៗមានសមាជិក ៦នាក់ដូចគ្នាៗ។

កម្មវិធីដែលត្រូវបានរៀបចំឡើង ក្នុងគោលបំណងដើម្បីភាពសប្បាយរីករាយក្នុងចំណោមអ្នកគាំទ្រក្លឹបក៏ដូចជាដើម្បីផ្សព្វផ្សាយអំពីការចូលរួមក្នុងវិស័យកីឡាបាល់ទាត់ផងនោះ គឺជាព្រឹត្តិការណ៍មួយដែលបានផ្តល់នូវបទពិសោធន៍មួយដ៏ល្អសម្រាប់អ្នកគាំទ្ររបស់ក្លឹបរួមទាំងយុវជនដទៃដើម្បីឲ្យពួកគេអាចមានឱកាសបានបញ្ចេញសមត្ថភាពរបស់ខ្លួននៅលើទីលានខ្នាតតូចមួយ ខណៈដែលនាពេលកន្លងមកពួកគេបានត្រឹមតែអង្គុយទស្សនា ឬស្រែកហ៊ោគាំទ្រក្លឹបដែលខ្លួនស្រលាញ់នោះ។ មិនត្រឹមតែប៉ុណ្ណោះវាក៏បានរួមចំណែកក្នុងការពង្រឹងចំណងទាក់ទងរវាងគ្រូបង្វឹក បុគ្គលិក រួមទាំងកីឡាករនានាជាមួយនឹងក្រុមអ្នកគាំទ្រក៏ដូចជាក្រុមយុវជនដែលស្រលាញ់បាល់ទាត់ផងដែរនោះ៕

13177222_1259624567398398_7109317302118262313_n

13177382_1259624720731716_2451791292287836130_n

_MG_6969

_MG_7220

អត្ថបទ៖ មករា

រូបភាព៖ មករា និងភ្នំពេញក្រោន

 

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ