អតីតកីឡាកររបស់ក្លឹប ASTON VILLA កីឡាករ JLLOYD SAMUEL ចាប់អារម្មណ៍ក្នុងការផ្ទេរទៅលេងនៅ THAI LEAGUE

អតីតកីឡាកររបស់ក្លឹប ASTON VILLA នៅលីកកំពូលនៃប្រទេសអង់គ្លេស កីឡាករ JLLOYD SAMUEL ចាប់អារម្មណ៍ក្នុងការផ្ទេរទៅលេងនៅ THAI LEAGUE នៅប្រទេសថៃ។

កីឡាករវ័យ ៣៥ ឆ្នាំដែលធ្លាបលេងឲ្យក្លឹប Aston Villa, Bolton Wanderers និងក្លឹប Cardiff City បានមកដល់ប្រទេសថៃកាលពីពេលថ្មីៗនេះ។ បើតាមសារពត៌មានក្នុងស្រុកបានឲ្យដឹងថា កីឡាករ Samuel បានទៅទស្សនាករប្រកួតរវាងក្លឹប Chonburi និងក្លឹប BEC Tero Sasana កាលពីថ្ងៃទី ៧ ឧសភា កន្លងហើយមានសេចក្តីរំភើបពីការគាំទ្ររបស់អ្នកគាំទ្ររបស់ក្លឹបទាំងពីរ។

កីឡាកររូបនេះបានផ្តល់បទសម្ភាសន៍ថា៖ “ខ្ញុំគិតថាប្រជាជនថៃពិតជាស្រលាញ់បាល់ទាត់ខ្លាំងណាស់ ហើយនេះពិតជាគួរឲ្យចាប់អារម្មណ៍មែន។”

“ខ្ញុំចាប់ងារម្មណ៍ក្នុងការផ្ទេរមកលេងនៅប្រទេសថៃ ខ្ញុំមានវ័យចាស់បន្តិចហើយ ប៉ុន្តែខ្ញុំគិតថាខ្ញុំអាចលេងបានល្អនៅក្នុងលីកកំពូលនៃប្រទេសថៃ ឬ Thai League”។

Samuel

ប្រែសម្រួលសោយ៖ រិទ្ធី

ប្រភព៖ Football Channel Asia

មតិយោបល់

Sponsor

អត្ថបទថ្មីៗ