ក្លឹបតោខៀវ Chelsea បន្តកុងត្រាជាមួយ កីឡាករ John Terry មួយឆ្នាំទៀត

ប្រធានក្រុមរបស់ក្លឹបតោខៀវ Chelsea ត្រូវបានក្លឹបផ្តល់កុងត្រាថែមមួយឆ្នាំទៀត ដែលធ្វើឲ្យអ្នកគាំទ្រទាំងអស់អាចនឹងឃើញកីឡាកររូបនេះអាចនៅលេងនៅកីឡដ្ឋាន Stamford Bridge ទោះបីជាកីឡាករ John Terry កំពុងតែពិចារណាមុននឹងចុះកុងត្រា។

ក្លឹបតោខៀវ Chelsea បានប្រកាសជាផ្លូវការថាក្លឹបនឹងបន្តកុងត្រាជាមួយប្រធានក្រុមសញ្ជាតិ អង់គ្លេស កីឡាករ John Terry មួយឆ្នាំទៀតតែកុងត្រាមិនទាន់បានចុះនៅឡើយទេ។

ខ្សែការពារកណ្តាលរូបនេះកាលពីខែមករាកន្លងមានពត៌មានថាខ្លួននឹងចាកចេញពីក្លឹបដោយសារតែក្លឹបមិនផ្តល់កុងត្រាថ្មីដល់ខ្លួន។ ក្រោយការសើ្នរបស់អ្នកគាំទ្រក្លឹបជាច្រើនទីបំផុតក្លឹប Chelsea បានផ្តល់កុងត្រាថែមមួយឆ្នាំទៀតដល់កីឡាំកររូបនេះតែ អនាគតរបស់ប្រធានក្រុមសញ្ជាតិ អង់គ្លេសរូបនេះមិនទាន់ច្បាស់នោះទេសិយសារតែកុងត្រាមិនទាន់ចុះ។ ហើយការបន្តកុងត្រានេះត្រូវបានបង្ហាញដោយលោក Guus Hiddink នៅក្នុងសន្និសីទកាសែតកាលពីម្សិលមិញនេះ។

3050992_heroa

អត្ថបទ៖ រិទ្ធី

ប្រភព៖ Goals

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ