ក្រុមយុវជនភ្នំពេញក្រោន ប៉ះក្រុមយុវជនបឹងកេតអង្គរ បើកការប្រកួត Smart RSN Youth Competition ព្រឹកនេះ

ការប្រកួតបាល់ទាត់យុវជនថ្មីមួយនឹងចាប់ផ្តើមនៅព្រឹកថ្ងៃសៅរ៍ ទី១៤ ខែឧសភាខាងនេះ ដោយមានឈ្មោះថា Smart RSN Youth Competition ដែលត្រូវបានបង្កើតឡើងដើម្បីលើកស្ទួយវិស័យកីឡាបាល់ទាត់នៅកម្ពុជា ជាពិសេសសម្រាប់ក្រុមយុវជនតែម្តង ដោយកម្មវិធីនេះត្រូវបានគាំទ្រ និងអនុញ្ញាត្តដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជានេះបានទទួលការឧបត្ថម្ភធំដោយក្រុមហ៊ុនទូរសព្ទចល័ត Smart រួមជាមួយនឹងដៃគូសហការដទៃទៀតដោយនឹងមានការចូលរួមពីក្រុមយុវជនអាយុក្រោម១៩ឆ្នាំមកពីក្លឹបភ្នំពេញក្រោន ក្លឹបបឹងកេតអង្គរ ក្លឹបព្រះខ័នរាជស្វាយរៀង និងក្លឹបការពារជាតិ ហើយពួកគេនឹងត្រូវប្រជែងគ្នានៅលើទីលាននៃកីឡដ្ឋាន RSN របស់ក្លឹបបាល់ទាត់ភ្នំពេញក្រោននៅរៀងរាល់ថ្ងៃសៅរ៍-អាទិត្យ វេលាម៉ោង ៨.០០ ព្រឹក ដោយក្រុមទាំងអស់នឹងត្រូវប្រកួតគ្នាចំនួន ២ លើកផងដែរ។

សម្រាប់ព្រឹកនេះនៅកីឡដ្ឋាន RSN ក្រុមយុវជនរបស់ក្លឹបភ្នំពេញក្រោន នឹងត្រូវជួបប្រកួតជាមួយក្រុមយុវជនរបស់ក្លឹបបឹងកេតអង្គរ នៅក្នុងការប្រកួតបើកឆាកការប្រកួត Smart RSN Youth Competition នៅវេលាម៉ោង ៨ ព្រឹកនេះ។ លោកអ្នកដែលស្នេហាវិស័យកីឡាបាល់ទាត់កុំភ្លេចចូលរួមគាំទ្រដល់ក្រុមយុវជនរបស់ក្លឹបទាំងពីរឲ្យបានច្រើនកុះករ។ គួរបញ្ជាក់ផងដែរថា នៅថ្ងៃអាទិត្យ វេលាម៉ោង ៨ ព្រឹក ក្រុមយុវជនព្រះខ័នរាជស្វាយរៀង នឹងជួបប្រកួតជាមួយក្រុមយុវជនរបស់ក្លឹបក្រសួងការពារជាតិនៅកីឡដ្ឋាន RSN ដូចគ្នា។

13211156_1141305752557582_168698709_o

អត្ថបទ៖ រិទ្ធី

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ