លោក Quique Sanchez Flores អ្នកចាត់ការទូទៅរបស់ក្លឹប Watford ត្រូវបានក្លឹបបណ្តេញចេញដំណែង

អ្នកចាត់ការទូទៅរបស់ក្លឹប Watford លោក Quique Sanchez Flores នឹងចាកចេញពីក្លឹបបន្ទាប់ពីការប្រកួតចុងក្រោយនៅរដូវកាល ២០១៥-២០១៦ នេះបញ្ចប់នៅថ្ងៃអាទិត្យនេះ។

អ្នកចាត់ការទូទៅសញ្ជាតិ អេស្ប៉ាញរូបនេះត្រូវបានតែងតាំងនៅខែមិថុនា ២០១៥ ក្រោយក្លឹប Watford ត្រូវបានឡើងមកលេងនៅលីកកំពូលនៃប្រទេសអង់គ្លេស ឬ Premier League។ ក្លឹបរបស់លោកក្នុងរដូវកាលនេះបញ្ចប់ទៅក្នុងចំណាត់ថ្នាក់លេខ ១៣ ប៉ុន្តែលោក ឈ្នះតែ ២ ប្រកួតក្នុងចំណោម ១១ ប្រកួតប៉ុណ្ណោះក្នុងការប្រកួតធំៗ។ លោក Quique Sanchez Flores បាននិយាយថា៖ “ក្លឹបមឹងរូបលោកមិនមានគំនិតដូចគ្នានោះទេចំពោះរដូវកាលនេះ ទោះបីជាលោកជួយឲ្យក្លឹប Watford លេងពាន FA Cup ដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក៏ដោយ។”

Quique Sanchez Flores Watford Manager

អត្ថបទ៖ រិទ្ធី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ