ការប្រកួតហ្វូតសាលរបស់អ្នកគាំទ្រក្លឹបភ្នំពេញក្រោនចាប់ផ្តើមព្រឹកនេះ!!!

ការប្រកួតម្ខាង ៦ រូបនៅក្នុងការប្រកួតហ្វូតសាលរបស់អ្នកគាំទ្រក្លឹបភ្នំពេញក្រោន ដែលនឹងធ្វើឡើងនៅថ្ងៃសុក្រ ទី១៣ ឧសភា នេះគឺដើម្បីអបអរព្រះរាជពិធីចម្រើនព្រះជន្មព្រះករុណានរោត្តមសីហមុនី។ ការប្រកួតនឹងចាប់ផ្តើមនៅវេលាម៉ោង ៨ ព្រឹកនេះ នៅទីលានស្មៅសិប្បនិម្មិតរបស់ក្លឹបភ្នំពេញក្រោន ដែលនឹងមាន ៤០ ក្រុមចូលរួមដេលចែកជា ៨ ពូល ដូចនេះមួយក្រុមយ៉ាងតិចលេងបាន ៤ ប្រកួត។ ជុំបន្ទាប់គឺជាការប្រកួតវគ្គជម្រុះ ព្រមទាំងការប្រកួតផ្តាច់ព្រ័ត្រគឺនៅម៉ោង ៧ ល្ងាច។ នេះជាកាលវិភាគសម្រាប់ក្រុមទាំងអស់ពីម៉ោង ៨ ព្រឹក បន្ទាប់មក ២ រសៀល។ កុំភ្លេចចូលរួមគាំទ្រក្រុមទាំងអស់នៅថ្ងៃសុក្រនេះ។

13103408_1251981248162730_6273710903367951352_n

អត្ថបទ៖ រិទ្ធី

រូបភាព៖ ក្លឹបភ្នំពេញក្រោន

មតិយោបល់

Sponsor

អត្ថបទថ្មីៗ