កីឡាករ Beckham បង្ហាញខ្លួនជាមួយតារាងចម្រៀង rap លោក Stormzy ក្នុងកម្មវិធីបង្ហាញឈុតក្រៅដីថ្មីរបស់ក្លឹប Manchester United

អតីតប្រធានក្រុមជម្រើសជាតិអង់គ្លេស កីឡាករ David Beckham បានធ្វើឲ្យអ្នកគាំទ្ររបស់ក្លឹប Manchester United ភ្ញាក់ផ្អើលជាមួយការបង្ហាញខ្លួនក្នុងកម្មវិធីបង្ហាញឈុតក្រៅដីថ្មីរបស់ក្លឹប Manchester United។

កីឡាករ Beckham បង្ហាញខ្លួនជាមួយតារាងចម្រៀង rap លោក Stormzy នៅក្នុងហាង Adidas នៅផ្លូវ Oxford ស្ថិតនៅក្នុងទីក្រុង ឡុង ប្រទេសអង់គ្លេស London ដើម្បីចែករំលែកបតពិសោធន៍ក្នុងការលេង នឹងគាំទ្រក្លឹបបិសាចក្រហម។

កីឡាករ Beckham ជាមួយនឹងតារាងចម្រៀង rap លោក Stormzy គឺជាអ្នកតំណាងឲ្យផលិតផល Adidas បាននិយាយនៅមុខអ្នកគាំទ្រជាង ១០០ រូបនៅក្នុងកម្មវិធី។

កីឡាករ Beckham ក៏បានចុះហត្ថលេខានៅលើឯកសណ្ឋានថ្មីរបស់ Stormzy ស្របពេលតារាងចម្រៀងរូបនេះក៏បានចុះហត្ថលេខានៅលើអាវរបស់កីឡាករ Beckham សម្រាប់ទុកឲ្យកូនប្រុសច្បង Brooklyn ផងដេរ។

 

Stormzy-meets-David-Beckham

Stormzy-meets-David-Beckham (1)

អត្ថបទ៖ រិទ្ធី

ប្រភព៖ www.mirror.co.uk

មតិយោបល់

Sponsor

អត្ថបទថ្មីៗ