លទ្ធផល នឹងកាលវិភាគ Toyota Thai League

សម្រាប់ការប្រកួតពានរង្វាន់លីកកំពូលនៃប្រទេសថៃ ពាក់កណ្តាលសប្តាហ៍កាលពីយប់មិញនេះ ក្លឹប MUANGTHONG បានយកឈ្នះទៅលើក្លឹប SUPHANBURI ក្នុងលទ្ធផល ១-០ ដោយការស៊ុតបាល់ពិន័យ ១១ ម៉ែត្ររបស់កីឡាករ Cleiton Silva។ ជ័យជម្នះនេះជួយឲ្យក្លឹប Muangthong United ឡើងឈនៅកំពូលតារាងពិន្ទុ ក្រោយក្លឹប Bangkok United ត្រវូបានក្លឹប Royal Navy បញ្ចប់កំណត់ត្រាឈ្នះ ៧ ប្រកួតរបស់ខ្លួន។

ចំណែកឯក្លឹបជើងឯករដូវកាល ២០១៥ Buriram បានត្រឹមស្មើគ្នាជាមួយនឹងម្ចាស់ផ្ទះ Osotspa ទោះបីជាធ្វើការនាំមុខ ២ ទល់នឹង ០ ក៏ពិតមែន។ កីឡាករ Andres Tunez និងកីឡាករ Supachok Sarachat ជាអ្នករកបានគ្រាប់បាល់នាំមុខតែ ក្លឹប Osotspa មិនបានបោះបង់ការប្រកួតហើយព្យាយាមស្វែងរកគ្រាប់បាល់រហូតកីឡាករ Anthony Komenan និងកីឡាករ Sadney ធ្វើបានសម្រេច។

ខាងក្រោមនេះជាលទ្ធផលនៃការប្រកួតកាលពីយប់មិញ និងតារាងពិន្ទុសរុបសក្រោយការប្រកួតសប្តាហ៍ទី ១១៖

13177181_1586736048284690_6254490032561610921_n

13220962_1713010915646944_8150244452905326477_n

អត្ថបទ៖ រិទ្ធី

រូបភាព៖ Toyota Thai League

មតិយោបល់

Sponsor

អត្ថបទថ្មីៗ