ក្លឹប OSOTSPA បានត្រឹមស្មើគ្នាជាមួយក្លឹប BURIRAM

នៅក្នុងការប្រកួតពានរង្វាន់លីកកំពូលនៃប្រទេសថៃ ឬ Toyota Thai League 2016 នៅពាក់កណ្តាលសប្តាហ៍នេះក្លឹបជើងឯករដូវកាល ២០១៥ Buriram បានត្រឹមស្មើគ្នាជាមួយនឹងម្ចាស់ផ្ទះ Osotspa ទោះបីជាធ្វើការនាំមុខ ២ ទល់នឹង ០ ក៏ពិតមែន។ 
កីឡាករ Andres Tunez និងកីឡាករ Supachok Sarachat ជាអ្នករកបានគ្រាប់បាល់នាំមុខតែ ក្លឹប Osotspa មិនបានបោះបង់ការប្រកួតហើយព្យាយាមស្វែងរកគ្រាប់បាល់រហូតកីឡាករ Anthony Komenan និងកីឡាករ Sadney ធ្វើបានសម្រេច។ ដូចនេះក្លឹបទាំងពីរបានត្រឹមស្មើគ្នាដោយចែកគ្នាម្នាក់មួយពិន្ទុក្នុងការប្រកួតសប្តាហ៍ទី ១០ នេះ។  

13164277_1586707921620836_5656138273523982578_n

អត្ថបទ៖ រិទ្ធី

រូបភាព៖ Football Forward Thailand

មតិយោបល់

Sponsor

អត្ថបទថ្មីៗ