ជើងខ្លាំង ឡៅ ចន្ទ្រា ត្រូវជួបជាមួយកីឡាករថៃនៅថ្ងៃទី១៥ ខាងមុខនេះ

កីឡាករប្រដាល់ជើងខ្លាំងរបស់កម្ពុជា ឡៅ ចន្ទ្រា នឹងត្រូវប្រកួតជាលក្ខណៈមិត្តភាពអន្តរជាតិជាមួយកីឡាករថៃ KeajZernami Jor. Chaiwath ក្នុងកម្មវិធីប្រដាល់ដណ្ដើមខ្សែក្រវាត់គូបូតានៅលើសង្វៀនបាយ័នបឹងស្នោនារសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៦ ខាងមុខនេះ ។

សូមបញ្ជាក់ថា កីឡាករដែលមានប្រភពមកពីក្លឹបកងពលតូចទ័ពឆ័ត្រយោង៩១១រូបនេះ មានកំណត់ត្រាប្រកួត៥៧លើកដោយឈ្នះ ៥២លើក ចាញ់៤លើក និងស្មើ០១លើកនោះនឹងត្រូវជួបជាមួយ KeajZernami Jor. Chaiwath ដែលជាជើងខ្លាំងមួយរូបនៅប្រទេសថៃ និងស្ថិតនៅក្នុងប្រភេទទម្ងន់ ៦៣ គីឡូក្រាមប៉ុន្តែកីឡាកររូបនេះមិនធ្លាប់បានមកប្រកួតនៅលើរេញក្នុងប្រទេសកម្ពុជានៅឡើយ ខណៈដែល ឡៅ ចន្ទ្រា ធ្លាប់បានបំបាក់ដៃគូដែលជាជនជាតិថៃប្រមាណជា ២៦ នាក់រួចមកហើយ៕

11-5-2016k

 

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ