ការប្រកួតបាល់ទាត់យុវជនអាយុក្រោម ១៩ ឆ្នាំថ្មីមួយដោយមានឈ្មោះថា SMART Youth Competition នឹងធ្វើសន្និសិទ្ធការសែតនៅថ្ងៃស្អែក 

ការប្រកួតបាល់ទាត់យុវជនអាយុក្រោម ១៩ ឆ្នាំថ្មីមួយដោយមានឈ្មោះថា SMART Youth Competition នឹងធ្វើសន្និសិទ្ធការសែតបើកការប្រកួតនៅកីឡដ្ឋាន RSN នៅថ្ងៃព្រហស្បន៍ វេលាម៉ោង ៣:៣០នាទីរសៀលស្អែកនេះ។

ការប្រកួតបាល់ទាត់យុវជនថ្មីមួយនឹងចាប់ផ្តើមនៅថ្ងៃសៅរ៍ ទី១៤ ខែឧសភាខាងមុខនេះ ដោយមានឈ្មោះថា SMART Youth Competition ដែលត្រូវបានបង្កើតឡើងដើម្បីលើកស្ទួយវិស័យកីឡាបាល់ទាត់នៅកម្ពុជា ជាពិសេសសម្រាប់ក្រុមយុវជនតែម្តង ដោយកម្មវិធីនេះមានការចូលរួមពីសំណាក់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ព្រមទាំងក្លឹបបាលទាត់ភ្នំពេញក្រោន និងរៀបចំដោយក្រុមហ៊ុនខេមបូឌានលីកផងដែរ។ កម្មវិធីនេះនឹងប្រព្រឹត្តទៅនៅលើទីលាននៃកីឡដ្ឋាន RSN ក្នុងចន្លោះខែឧសភា ដល់ខែមិថុនា ហើយនឹងមានការបែងចែកជាក្រុមយុវជនអាយុក្រោម ១៩ ឆ្នាំ អាយុក្រោម១៥ ឆ្នាំ អាយុក្រោម១២ ឆ្នាំ និងក្រុមបាល់ទាត់នារីថែមទៀតផង។

សូមបញ្ជាក់ថា សម្រាប់ការប្រកួតក្រុមយុវជនអាយុក្រោម ១៩ ឆ្នាំ មានការចូលរួមពីក្រុម ៤គឺ៖ ក្រុមយុវជនភ្នំពេញក្រោន ក្រុមយុវជនក្រសួងការពារជាតិ ក្រុមយុវជនព្រះខ័នរាជស្វាយរៀង និង ក្រុមយុវជនបឹងកេតអង្គរ ដែលក្រុមទាំងអស់នឹងត្រូវប្រកួតជាមួយគ្នាចំនួន ២ ដង។ ការប្រកួតនេះនឹងចាប់ផ្តើមនៅវេលាម៉ោង ៨ ព្រឹករៀងរាល់ថ្ងៃសៅរ៍ និង អាទិត្យហើយក្រុមទាំងអស់អាចដាក់បញ្ចូលកីឡាករយុវជន ៣ រូបដែលមានឈ្មោះក្នុងការប្រកួតមិត្តហ្វូនខេមបូឌានលីកបាន។

13173191_10153484417205264_7459774859185883049_o

អត្ថបទ៖ មករា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ