ក្លឹប Buriram United ចុះកុងត្រាជាមួយការពារវ័យក្មេងមួយរូបទៀតហើយ

ក្លឹប Buriram United ដែលកំពុងប្រកួតប្រជែងនៅក្នុងការប្រកួតពារង្វាន់ Thai League បានចុះកុងត្រាជាមួយកីឡាករ Abdulhafis Bueraheng ដែលមានវ័យ ២១ ឆ្នាំ មានតួនាទីជាខ្សែការពារស្លាប ពីក្លឹប Nara United ហើយ។

ក្លឹប Buriram United ដែលក្លឹបការពារដំណែងជើងឯកនោះបានពង្រឹងតំបន់ការពារខាងឆ្វេង ដោយបានចុះកុងត្រាជាមួយកីឡាករ Abdulhafiz Bueraheng ពីក្លឹប Nara United ដែលស្ថិតនៅ Thai Division 2។ កីឡាករដែលមានដើមកំណើតនៅ Narathiwat អាចនឹងបង្ហាញខ្លួនក្នុងការប្រកួតមិត្តភាពរវាងក្លឹប Nara United និង Buriram នៅថ្ងៃទី១ មិថុនាខាងមុខនេះ។

កីឡាករ Abdulhafis Bueraheng ដែលមានវ័យ ២១ ឆ្នាំរូបនេះបានបង្ហាញទម្រង់លេងយ៉ាងល្អឲ្យក្លឹប Nara United នៅ Thai D2 ដូចនេះការផ្ទេរមកកាន់ក្លឹបជើងឯកនេះអាចជួយឲ្យកីឡាកររូបនេះមានឱកាសបញ្ចេញទេពកោសល្យ ក៏ដូចជារីកចម្រើនបន្ថែមទៀតនៅក្នុងអាជីពជាកីឡាករបាល់ទាត់នេះ។

13179384_1586296574995304_8278169259242195314_n

ប្រែសម្រួលដោយ៖ រិទ្ធី

រូបភាព៖ Football Forward Thailand

មតិយោបល់

Sponsor

អត្ថបទថ្មីៗ