កីឡាករយុវជនរបស់ប្រទេសថៃចំនួន​១៦ រូបធ្វើដំណើរទៅកាន់ ប្រទេសអាល្លឺម៉ង់ ដើម្បីចូលរួមប្រកួតពានរង្វាន់ 2016 Bayern Munich Youth Cup។

កីឡាករយុវជនរបស់ប្រទេសថៃចំនួន១៦ រូបធ្វើដំណើរទៅកាន់ទីក្រុង Munchen ប្រទេសអាល្លឺម៉ង់ ដើម្បីចូលរួមប្រកួតពានរង្វាន់ 2016 Bayern Munich Youth Cup។

ការប្រកួតពានរង្វាន់យុវជននេះនឹងធ្វើឡើងនៅកីឡដ្ឋាន Allianz Arena ដែលមានការចួកលរួមពីក្រុមយុវជនដែលមកពីប្រទេស អាល្លឺម៉ង់ ប្រទេស អូស្រ្តាលី ប្រទេស អាម៉េរិគ ប្រទេស ជប៉ុន ប្រទេស ចិន និង ប្រទេសថៃ។

ក្រៅពីធ្វើការប្រកួតក្រុមកីឡាករយុវជនទាំងអស់នឹងមានឱកាសក្នុងជួបជាមួយកីឡាករដែលបានឆ្លងកាត់ការហ្វឹកហាត់នៅក្នុងក្រុមយុវជនរបស់ក្លឹប Bayern Munich ហើយឥលូវក្លាយជាកីឡាករល្បីៗលំដាប់ពិភពលោកនោះរួមមានកីឡាករ Thomas Muller, កីឡាករ Toni Kroos និងកីឡាករ David Alaba ជាដើម។

13131679_280498955618707_3095051046640620439_o

13173126_280498772285392_7452616487771261722_o

13220600_280498738952062_4024467448310388649_o]

13221420_280498648952071_2390067472511660343_o

ប្រែសម្រួលដោយ៖ រិទ្ធី

រូបភាព៖ Football Forward Thailand

មតិយោបល់

Sponsor

អត្ថបទថ្មីៗ