កីឡាករ Jamie Vardy បង្កើតសាលាបាល់ទាត់ V9

កីឡាករ Jamie Vardy បានបង្កើតសាលាបាល់ទាត់ V9 សម្រាប់ជួយដល់កីឡាករដែលមិនមានក្លឹប និងគ្មានលីកលេង។ ខ្សែប្រយុទ្ធរបស់ក្លឹប Leicester គឺជាកីឡាករដែលគ្មានលីកលេងកាលពីប៉ុន្មានឆ្នាំ ប៉ុន្តែបានវិវត្តន៍ខ្លួនទៅជាខ្សែប្រយុទ្ធដ៏ល្បីនៅក្នុងលីកកំពូលប្រទេសអង់គ្លេស Premier League និងជាប់ជាកីឡាករក្នុងក្រុមជម្រើសជាតិអង់គ្លេស។

កីឡាកររូបនេះក៏បានដើរតួរយ៉ាងខំខាន់ក្នុងការជួយឲ្យក្រុមលើកពាន English Premier League ក្នុងរដូវកាលនេះដោយរកបាន ២៤ គ្រាប់។ កីឡាករ Vardy ក៏រកបាន ២ គ្រាប់នៅក្នុងការប្រកួតដែលឈ្នះលើក្លឹប Everton ស្របពេលដែលក្រុមដែលដឹកនាំដោយលោក Claudio Ranieri  លើកពានក្នុងថ្ងៃនោះផងដែរ។

សាលានៅរដូវកាលក្តៅនេះនឹងផ្តល់ឱកាសឲ្យកីឡាករបង្រៀនពីកម្រិតនៅ Premier League ដែលមានទាំង តិចនិខ, បច្ចេកទេស, កាយសប្បាទា និង ចិត្តសាស្រ្តផងដែរ។

 

Jamie-Vardy-V9-Academy-Launch-at-The-King-Power (1)

Jamie-Vardy-V9-Academy-Launch-at-The-King-Power (2)

Jamie-Vardy-V9-Academy-Launch-at-The-King-Power

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ mirror.co.uk

មតិយោបល់

Sponsor

អត្ថបទថ្មីៗ