AFC Asian Cup៖ កម្ពុជាចេញទៅជួបតៃវ៉ាន់នៅថ្ងៃទី២ ខែមិថុនាខាងមុខនេះ!

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជានឹងត្រូវធ្វើដំណើទៅកាន់កោះតៃវ៉ាន់ដើម្បីចូលរួមប្រកួតវគ្គជម្រុះបឋមជើងទី១ នៃពានរង្វាន់ជើងឯកប្រចាំទ្វីបអាស៊ី AFC Asain Cup UAE 2019 ដោយជួបជាមួយនឹងក្រុមម្ចាស់ផ្ទះនេះនៅថ្ងៃព្រហស្បត្តិ៍ ទី០២ ខែមិថុនា ឆ្នាំ២០១៦ ខាងមុខនេះនៅលើទីលាននៃកីឡដ្ឋាន Kaohsiung National Stadium។

យោងតាមប្រភពព័ត៌មានមកពីកោះតៃវ៉ាន់ បានឱ្យដឹងថាសំបុត្រសម្រាប់ចូលទស្សនាការប្រកួតនេះ មានចេញលក់តាមអនឡាញហើយដោយបានចែកចេញជា ៣ប្រភេទរួមមាន៖ ទី១ តម្លៃធម្មតា ២០០ yuan ($30.79) ហើយប្រភេទទី២ សម្រាប់សិស្សមានតម្លៃ ១០០ yuan ($15.39) និងទី៣សម្រាប់ជនក្រីក្រ និងពិការភាពមានតម្លៃ ៥០ yuan ($7.70)។

សូមបញ្ជាក់ថា ជំនួបរវាងក្រុមទាំងពីរនៅលើកោះតៃវ៉ាន់នេះនឹងចាប់ផ្ដើមនៅវេលាម៉ោង ៧.០០ល្ងាច (ម៉ោង ៦ល្ងាចនៅកម្ពុជា) ថ្ងៃទី២ ខែមិថុនា លើទីលានកីឡដ្ឋានជាតិដែលមានទីតាំងនៅក្នុងតំបន់ Kaohsung ខណៈជើងទី២ នឹងធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិកលើទឹកដីរបស់កម្ពុជាវិញម្តងនៅថ្ងៃទី០៧ ខែ មិថុនា ឆ្នាំ២០១៦ ម៉ោង ៦:៣០ល្ងាច៕

afc-cup-1426363555

អត្ថបទ៖ រិទ្ធី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ