Toyota Thai League 2016 ឆ្នាំនេះនឹងមិនមានការសម្រាកពាក់កណ្តាលរដូវកាលនោះទេ

យោងតាសេចក្តីប្រកាសរបស់សហព័ទ្ធបាល់ទាត់ប្រទេសថៃ នៅក្នុងការប្រកួតពានរង្វាន់លីកកំពូលនៃប្រទេសថៃ Toyota Thai League 2016 នឹងមិនមានការសម្រាកពាក់កណ្តាលរដូវកាលនោះទេ។ ដូចនេះការប្រកួតសប្តាហទី ១៧ នឹងបញ្ចប់នៅថ្ងៃពុធ ទី២៣ មិថុនា ហើយការប្រកួតដំបូងនៃជើងទី២ នឹងចាប់ផ្តើមនៅថ្ងៃសៅរ៍ ទី២៥ មិថុនា។ កាលវិភាគសម្រាប់រដូវកាលមានការមមាញឹកបន្តិចដោយសារតែធ្វើឡើងដើម្បីតម្រូវការប្រកួតអន្តរជាតិនៅចុងឆ្នាំនេះ។

សម្រាប់ការដោះដូរកីឡាករនៅពាក់កណ្តាលរដូវកាលនឹងចាប់ផ្តើមនៅថ្ងៃទី ១៨ មិថុនា រហូតដល់ថ្ងៃទី ១៥ កក្កដា។ កីឡាករថ្មីអាចនឹងចាប់ផ្តើមការប្រកួតដំបូងរបស់ខ្លួននៅការប្រកួតសប្កាហ៍ទី ១៨។ ការចុះឈ្មោះកីឡាករថ្មីគឺត្រូវធ្វើយ៉ាងណាឲ្យបានមុនការប្រកួត ៣ ថ្ងៃ។
13178011_1585929085032053_4421746689821564441_n

អត្ថបទ៖ រិទ្ធី

ប្រភព៖ Football Thailand League

មតិយោបល់

Sponsor

អត្ថបទថ្មីៗ