សហព័ន្ធកីឡាបាល់បោះកម្ពុជានឹងរៀបចំការប្រកួតលីកនៅខែក្រោយនេះហើយ!

យោងទៅតាមសេចក្តីជូនដំណឹងរបស់ សហព័ន្ធកីឡាបាល់បោះកម្ពុជាបានឲ្យដឹងថា សហពន្ធ័នេះនឹងរៀបចំឲ្យមានការប្រកួតលីកបាល់បោះលើកទី៤ ប្រចាំឆ្នាំ២០១៦ នៅខែក្រោយនេះហើយ។ កម្មវិធីនេះនឹងត្រូវប្រកួតជារៀងរាល់ថ្ងៃសៅរ៍ និងអាទិត្យដោយចាប់ផ្តើមពីថ្ងៃទី២៥ ខែមិថុនា រហូតដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦ ខាងមុខនេះដោយក្រុមទាំងអស់នឹងត្រូវប្រកួតនៅក្នុងទីលានបាល់បោះនៃសាលវិមានកីឡាដែលស្ថិិតនៅក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកផ្ទាល់តែម្តង។

ជាមួយគ្នានេះដែរ សម្រាប់ក្រុមកីឡាករដែលមានបំណងចង់ចូលរួមក្នុងការប្រកួតនេះត្រូវបំពេញលក្ខខណ្ឌដូចជា៖ អាចមានសមាជិកដល់ ១៦នាក់ មានគ្រូបង្វឹកម្នាក់ គ្រូជំនួយម្នាក់ និងអ្នកដឹកនាំក្រុមម្នាក់ផងដែរ។ ដោយឡែកសម្រាប់ក្រុមដែលជាជនបរទេសតម្រូវឲ្យមានកីឡាករខ្មែរចំនួន ៣រូបក្នុងមួយក្រុម ហើយក្រុមទាំងអស់ត្រូវបង់ប្រាក់ដើម្បីទទួលបានសិទ្ធិចូលរួមប្រកួតចំនួន ៥០០ ដុល្លារដូចកាលពីឆ្នាំមុនផងដែរ។

ដោយឡែកសម្រាប់ ក្រុមជ័យលាភីលេខ១ នឹងទទួលបានប្រាករង្វាន់ចំនួន ៣០០ ដុល្លាររួមជាមួយនឹងមេដាយមាស ១៥គ្រឿង ហើយចំណាត់ថ្នាក់លេខ២ ទទួលបាន ២០០០ ដុល្លារ និងមេដាយប្រាក់១៥ គ្រឿង រីឯចំណាត់ថ្នាក់លេខ៣ ទទួលបាន ១០០០ ដុល្លារ និងមេដាយសំរឹទ្ធ ៥ គ្រឿងផងដែរ។

ចំពោះប្រឹិយមិត្តដែលមានបំណងចង់ចុះឈ្មោះចូលរួមក្នុងការប្រកួតនេះ សូមទាក់ទងទៅកាន់ទីស្នាក់ការនៃសហព័ន្ធកីឡាបាល់បោះកម្ពុជា ស្ថិតនៅក្នុងបន្ទប់លេខ ១១ នៃអគ្គនាយកដ្ឋានកីឡា (ក្នុងបរិវេណនៃពហុកីឡដ្ឋានជាតិ) ផ្ទាល់តែម្តង ឬអាចសាកសួរព័ត៌មានបន្ថែមតាមរយៈទូរសព្ទលេខ៖ ០១២ ៤១៧ ២៥៤៕

1417709913

maxresdefault (2)

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ