លទ្ធផល និងតារាងពិន្ទុសរុបការប្រកួត Toyota Thai League សប្តាហ៍ទី ១០

ក្លឹប Bangkok United បន្តទម្រង់លេងយ៉ាងល្អរបស់ខ្លួនដោយបានយកឈ្នះលើក្លឹប Bangkok Glass ក្នុងលទ្ធផល ១ ទល់នឹង ០ នៅកីឡដ្ឋាន Leo Stadium កាលពីសៅរ៍កន្លងទៅ។

គ្រាប់បាល់របស់ក្លឹប Bangkok United គឺរកបានពីខ្សែប្រយុទ្ធ Jaycee John Okwunwanne ដែលជួយឲ្យក្លឹបទទួលបាន ៣ ពិន្ទុ។ ជាមួយនឹងការឈ្នះនេះជួយឲ្យក្លឹប Bangkok United នឹងរក្សាដំណែងកំពូលតារាងពិន្ទុសរុប Thai League 2016 ហើយនេះជាសប្តាហ៍ទី៣ ដែលក្លឹប Bangkok United ឈនៅកំពូលតារាង។

ក្រុម Muangthong United ដែលមានគ្នាតែ ១០ នាក់ ក៏បានយកឈ្នះលើក្លឹប Chiangrai United ពីការរកគ្រាប់បាល់ hat-trick របស់កីឡាករ Cleiton Silva នៅការប្រកួត Toyota Thai League  សប្តាហ៍ទី⁣⁣⁣⁣ ១០ នេះផងដែរ។

រីឯជើងឯកឆ្នាំ ២០១៥ ក្លឹប Buriram United បញ្ចប់ការប្រកួតទី ១០ ដោយស្មើជាមួយក្រុម Chainat ដែលចាញ់ ៧ ប្រកួតកន្លងមក។ អវត្តមានរបស់កីឡាករ Diogo ក្លឹប Buriram នៅតែមិនទាន់រកកីឡាករណាមកជំនួសបាននោះទេក្រោយកីឡាកររូបនេះរបួស។ 

ដូចនេះក្រោយការប្រកួត ១០ ប្រកួត ក្លឹប Bangkok United  នៅឈលេខ ១ ដែលមាន 25 ពិន្ទុ តាមពីក្រោយគឺក្លឹប Muanghtong United មាន 24 ពិន្ទុ ចំណែឯក្លឹប Bangkok Glass និងក្លឹប Buriram United មាន ២១ ពិន្ទុដែលឈនៅលេខ ៣ និងលេខ ៤។ ខាងក្រោមនេះជាលទ្ធផលការប្រកួតសប្តាហ៍ទី ១០ និងតារាងពិន្ទុសរុបដែលមាននៅខាងក្រោម៖

13151425_1585347591756869_3803204944117153855_n

13151469_1585711875053774_7998081242261579191_n

13124940_1585711958387099_4317971195046375053_n

អត្ថបទ៖ រិទ្ធី

រូបភាព៖ Football Forward Thailand

មតិយោបល់

Sponsor

អត្ថបទថ្មីៗ