លទ្ធផលការប្រកួតមិត្តហ្វូនខេមបូឌានលីក សប្តាហទី៧

សម្រាប់ការប្រកួតពានរង្វាន់លីកកំពូលកម្ពុជា ឬមិត្តហ្វូនខេមបូឌានលីក ២០១៦ សប្តាហទី ៧ ពោពេញទៅដោយភាពភ្ញាក់ផ្អើល។ ដោយនៅក្នុងការប្រកួតកាលពីថ្ងៃសុក្រ រវាងក្លឹបភ្នំពេញក្រោន ដែលជាម្ចាស់ផ្ទះនោះបានយកឈ្នះលើក្លឹប ព្រះខ័នរាជស្វាយរៀង ដែលជាក្រុមភ្ញៀវ ក្នុងលទ្ធផល ១-០ ក្រោយការប្រកួតយ៉ាងតឹងតែង។ គ្រាប់បាល់តែមួយគត់ក្នុងការប្រកួតនោះគឺតែតបញ្ជូលទីដោយកីឡាករ George Kelechi ក្រោយការបញ្ជូនបាល់ជ្រុងដ៏ល្អរបស់កីឡាករ កែវ សុខផេង។

ចំណែកឯការប្រកួតនៅថ្ងៃសៅរ៍ដែលមាន ២ គូរនោះក្លឹបម្ចាស់ផ្ទះទទួលបានជ័យជម្នះទាំងពីរ ពោលគឺក្លឹបដែលកំពុងឈនៅកំពូលតារាង ពិន្ទុ ក្លឹបក្រសួងការពារជាតិ បានយកឈ្នះលើក្លឹប អាស៊ីអឺរ៉ុប យូណាយធីត ក្នុងលទ្ធផលបច្ចេកទេស ២-១។ គ្រាប់របស់ក្លឹបក្រសួងការពារជាតិរកបានដោយកីឡាករ Kim Kyong Hun និងកីឡាករ Choe Myong Ho ជួយឲ្យក្លឹបម្ចាស់ផ្ទះបន្តឈនៅកំពូលពិន្ទុលីកកំពូលកម្ពុជាបន្តទៀត។ ការប្រកួតមួយគូរទៀតវិញ ក្លឹបបាល់ទាត់ស៊ីម៉ាក់ រកបានជ័យជម្នះទី២ របស់ខ្លួនក្នុងរដូវកាលនេះដោយបានយកឈ្នះលើក្លឹបវេស្ទើន អេហ្វស៊ី ៤-២ ផងដែរ។

រីឯការប្រកួតអាទិត្យវិញ ក្លឹបបឹងកេតអង្គរទទួលបានជ័យជម្នះយ៉ាងលើសលុបទៅលើក្លឹបអគ្គស្នងការដ្ឋាននគបាលជាតិ ក្នុងលទ្ធផល ៧-១។ គ្រាប់បាល់រកបានដោយកីឡាករ ឃួន ឡាប៉ូរ៉ាវី ៤ គ្រាប់ Bata ១គ្រាប់ និង កីឡាករ ចាន់ វឌ្ឍនាការ ២គ្រាប់ ចំណែកឯមួយគ្រាប់របស់ក្លឹបប៉ូលីសរកបានដោយកីឡាករ ទិត ឌីណា។ ការប្រកួតចុងក្រោយនៅក្នុងសប្តាហ៍ទី៧ នេះរវាងក្លឹបខមបូឌាថាយហ្គ័រ ជាមួយនឹងក្លឹបណាហ្គាវើល នោះក្រុមទាំងពីរបានត្រឹមស្មើគ្នាក្រោយការប្រកួត ៩០ នាទី។ នៅក្នុងការប្រកួតយ៉ាងតានតឹងរវាងក្រុមទាំងពីរ ក្លឹបណាហ្គាវើលជាអ្នករកបានគ្រាប់នាំមុខមុនដោយកីឡាករ Park Yong Jun  នៅនាទីទី ៦៥ ដោយបាល់ពិន័យ ១១ ម៉ែត្រ តែទោះជាត្រូវគូរប្រកួតនាំមុខយ៉ាងណាក្លឹបខេមបូឌានថាយហ្គ័រ ព្យាយាមសម្រុករហូតដល់នាទីទី ៨៩ កីឡាករ សួង វីរៈ បានលើកបាល់ជ្រុងចូលទីតែម្តងជួយឲ្យក្រុមម្ចាស់ផ្ទះតាមស្មើបានវិញ។ ចប់ការប្រកួតក្រុមទាំងពីរបានត្រឹមម្នាក់មួយពិន្ទុ។ ខាងក្រោមជាលទ្ធផល និងតារាងពិន្ទុសរុបប្រកួតនៅក្នុងសប្តាហ៍ទី ៧ នេះ៖

13177975_854631157997531_3598441847914732048_n

13131692_854651984662115_2351578392548243951_o

អត្ថបទ៖ រិទ្ធី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ