កីឡាករ Novak Djokovic ឈ្នះជើងឯក Madrid Open

កីឡាករ Andy Murray ត្រូវបានទទួលបរាជ័យក្រោមថ្វីដៃរបសើកីឡាករលំដាប់លេខ ១ ពិភពលោក Novak Djokovic ដែលនេះជាលើកទី២ ហើយដែលកីឡាករសញ្ជាតិ ស៊ែបប៊ីរូបនេះឈ្នះជើងឯក Madrid Open។

កីឡាករលំដាប់លេខ ១ ពិភពលោកត្រូវប្រកួតដល់ Set ចុងក្រោយជាមួយកីឡាករ Murray ដោយបានយកឈ្នះក្នុងលទ្ធផល 6-2 3-6 6-3 ដើម្បីបង្កើតត្រាឈ្នះ ១៥ ប្រកួតជាប់គ្នាជាមួយកីឡាករនៅ Top 10។

កីឡាករលំដាប់លេខ ១ នេះបានឈ្នះជើងឯកទី ៥ របស់ខ្លួនក្នុងឆ្នាំ ២០១៦ នេះដោយបានឈ្នះ Qatar Open, Indian Wells, the Miami Open and The Australia Open។

នៅក្នុងការប្រកួតដ៏រំភើបនេះកីឡាករ Djokovic ប្រើរយៈពេលជាង ២ ម៉ោង ដើម្បីឈ្នះពាន Masters 1000 Series ទី៥ ក្នុងការប្រកួត ៦ ប្រកួតចុងក្រោម ឬ ជាពានទី ១០ ក្នុងចំណោម ១៤ ដែលសរុបមកគឺឈ្នះបាន ២៩ ពានហើយ។

ខាងក្រោមនេះជាកំណត់ត្រាឈ្នះពាន របស់កីឡាករ Djokovic ក្នុងការប្រកួត Masters 1000។

13147335_10154248164128701_9177939430109791090_o

អត្ថបទ៖ រិទ្ធី

ប្រភព៖ Skysports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ