កីឡាករ Marouane Fellaini និងកីឡាករ Robert Huth ត្រូវពិន័យ ៣ ប្រកួត

កីឡាករ Marouane Fellaini និងកីឡាករ  Robert Huth ត្រូវទទួលរងការពិន័យ ៣ ប្រកួតដែលមានប្រសិទ្ធភាពភ្លាមក្រោយខាង FA ពិន័យលើការប្រើប្រាស់ហឹង្សា ឬ violent conduct charges។

កីឡាករទាំងពីរបានប៉ះទង្គិចគ្នានៅក្នុងការប្រកកួតស្មើគ្នា ១ ទល់នឹង ១ រវាងក្លឹប Leicester ជាមួយក្លឹប Manchester United កាលពីថ្ងៃអាទិត្យកន្លងទៅនៅពេលដែលកីឡាករ Fellaini swinging បានឲ្យកែងទៅលើកីឡាករ Huth ក្រោយខ្សែការពាររបស់ក្លឹប Leicester City រូបនេះបានទាញសក់របស់ខ្លួន។

កីឡាករទាំងពីរបានទទួលការពិន័យនេះ ក្រោយការវិភាគវីដេអូ ទោះបីជាកីឡាករ Huth គិតថាការពិន័យ៣ ប្រកួតនេះរៀងច្រើនបន្តិចក៏ពិតមែន។ កីឡាករ Robert Huth នឹងអវត្តមានក្នុងការប្រកួតជាមួយក្លឹប Everton និងក្លឹប Chelsea នាប្រកួតបន្ទាប់ ព្រមទាំងការប្រកួតបើកឆាកនៅរដូវកាលក្រោយផងដែរ។

រីឯកីឡាករ Fellaini ក៏អវត្តមានពីក្លឹប Manchester United ផងដែរស្របពេលដែលក្លឹននេះកំពុងតែដណ្តើមដំណែង top-four នៅក្នុងលីកកំពូលនៃប្រទេសអង់គ្លេស តែកីឡាកររូបនេះអាចបង្ហាញខ្លួនក្នុងការប្រកួតជាមួយក្លឹប Crystal Palace នៅក្នុងការប្រកួត FA Cup វគ្គផ្តាច់ប្រ័ត្រដេលធ្វើឡើងនៅថ្ងៃទី ២១ ឧសភា ខាងមុខនេះ។

ទាក់ទងនឹងការពិន័យនេះអ្នកចាត់ការទូទៅរបស់ក្លឹប Manchester United លោក Louis van Gaal បាននិយាយថា: “យើងមិនទាន់នឹងតវ៉ានោះទេពីព្រោះសកម្មភាពរបស់កីឡាករ Fellaini គឺជាសកម្មភាពរបសើមនុស្សធម្មតា។”

“នៅពេលដែល FA បានផ្តល់ការពិន័យទៅលើកីឡាករ Huth ចំនួន៣ ប្រកួតនោះ ក្រោយពួកគេក៏បានទទួលហលយនេះជាអ្វីដែលខ្ញុំបានលើកឡើងក្រោយការប្រកយតផងដែរ។”

“ខ្ញុំនៅតែគិតថាសកម្មភាពរបស់កីឡាករ Fellaini គឺជាសកម្មភាពរបស់មនុស្សធម្មតា តែរូបគេគួរតែព្យាយាមគ្រប់គ្រងខ្លួនឯងឲ្យបានល្អជាងនេះ ហើយនេះជាការពិត។”

fellaini-huth-elbow_3459259

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ skysports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ