ក្រុមជម្រើសជាតិបាល់ទាត់នារីប្រទេសថៃ តែងតាំងលោកគ្រូបង្គោលថ្មី

ក្រុមជម្រើសជាតិបាល់ទាត់នារីប្រទេសថៃ បានតែងតាំងលោកគ្រូបង្គោលថ្មី Spencer Prior សញ្ជាតិអូស្រ្តលី ក្នុងនាមជាគ្រូបង្គោលថ្មី។ លោក Spencer Prior អតីតខ្សែការពាររបស់ក្លឹប Leicester City, ក្លឹប Manchester City និងក្លឹប Cardiff ក្លាយជាលោកគ្រូបង្គោលថ្មីរបស់ក្រុមជម្រើសជាតិបាល់ទាត់នារីប្រទេសថៃe។ លោកធ្លាប់ជាគ្រូជំនួយនៃក្រុមបាល់ទាត់នារីអូស្រ្តាលីពីឆ្នាំ ២០១១ ដល់ឆ្នាំ២០១៣ ហើយជាគ្រូបង្គោលក្រុមបាល់ទាត់នារីអូស្រ្តាលីអាយុក្រោម ២០ ឆ្នាំ២០១៣។
ការប្រកួតដំបូងរបស់លោក Prior គឺជាការប្រកួត AFF Championship 2016 ចាប់ពីថ្ងៃទី ២៦ កក្កដា រហូដល់ថ្ងៃទី ៤ សីហា នៅប្រទេសមីយ៉ាន់ម៉ា ដែលប្រទេសថៃជាក្រុមការពារដំណែងជើងឯក ២០១៥។

photo-11-09-2015-6-16-22-am

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ Football Forward Thailand

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ