ក្លឹប ហង្សក្រហម Liverpool នឹងជួបក្លឹប Sevilla នៅវគ្គផ្តាច់ព្រ័ត្រ UEFA Europa League

ក្រោយការប្រកួតពានរង្វាន់ UEFA  Europa League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី២ ដែលធ្វើឡើងនៅយប់មិញនេះបានបញ្ចប់យើងបានរកឃើញក្លឹបពីរចុងក្រោយដើម្បីទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ UEFA Europa League 2016 នៅទីក្រុង Basel ប្រទេសស្វីស។ ការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី ១៩ ឧសភាខាងមុខនេះ។ គូរបញ្ជាក់ផងដែរថា៖ ក្លឹប Sevilla បានយកឈ្នះក្នុងលទ្ធផល ៣-១ សុរបទាំងពីរជើងឈ្នះ ៥-៣ លើក្លឹប Shakhtar ។ ខណៈក្លឹប Liverpool បានយកឈ្នះលើក្លឹប Villarreal ក្នុងលទ្ធផល ៣-០ សរុបទាំងពីរជើង ៣-១ ។

ក្លឹបហង្សក្រហម Liverpool ធ្លាប់ឈ្នះពាន UEFA Europa League នេះ៣ ដង ពោលគឺនៅឆ្នាំ ១៩៧៣, ១៩៧៦ និង ២០០១។ ខណៈក្លឹប Sevilla ឈ្នះជើងឯក Europa League នេះ ៤ ដង ពោលគឺ ២០០៦,២០០៧, ២០១៤ និង ២០១៥ ហើយនេះជាឆ្នាំទី ៣ ហើយដែលក្លឹបនេះឡើងទៅវគ្គផ្តាច់ព្រ័ត្រ។ រង់ចាំទស្សនាទាំងអស់គ្នាថាតើក្លឹប Sevilla អាចការពារដំណែងជើងឯកបានដែរទេ ឬក៏ក្រោមការដឹកនាំរបស់លោក Jürgen Klopp ក្លឹប Liverpool អាចនឹងឡើងពានលំដាប់ទី ២ ទ្វីបអឺរ៉ុបដើម្បីទទួលបានកៅអី UEFA Champions League នារដូវកាលក្រោយ។

13147343_1144818305585394_5625839264668112662_o

អត្ថបទ៖ រិទ្ធី

រូបភាព៖ UEFA Europa League

មតិយោបល់

Sponsor

អត្ថបទថ្មីៗ