«Bike4Mom» ព្រឹត្តិកាណ៍ជិះកង់មហាជនដ៏ធំប្រចាំឆ្នាំនឹងចាប់ផ្តើមនៅថ្ងៃសៅរ៍នេះហើយ!

ព្រឹត្តិការណ៍ជិះកង់មហាជនដ៏ធំមួយដែលមានឈ្មោះថា «Bike4Mom» ដែលត្រូវបានប្រារព្ធឡើងដើម្បីជាការគោរពដឹងគុណចំពោះគុណបំណាច់ដ៏ធំធេងរបស់អ្នកម្តាយនឹងត្រូវចាប់ផ្តើមនៅថ្ងៃសៅរ៍ ទី៧ ខែឧសភាខាងមុខនេះហើយ។  កម្មវិធីកីឡាដែលផ្សារភ្ជាប់ជាមួយនឹងការលើកកម្ពស់សិទ្ធិស្ត្រី និងក្តីស្រលាញ់របស់អ្នកមានគុណនេះ ព្រមទាំងការចូលរួមថែរក្សាបរិស្ថាននៃភពផែនដីផងនោះ ត្រូវបានរៀបចំដោយគណ:កម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ដោយសហការជាមួយសហភាពអឺរ៉ុប និងទទួលបានការឧបត្ថម្ភដោយក្រុមហ៊ុនជីបម៉ុងលែន។

នៅក្នុងព្រឹត្តិការណ៍នេះដែរ អ្នកចូលរួមទាំងអស់នឹងត្រូវជិះកង់ក្នុងចម្ងាយប្រហែល ១០គីឡូម៉ែត្រដោយចាប់ផ្ដើមចាកចេញពីពហុកីឡដ្ឋានជាតិអូឡាំពិកនៅវេលាម៉ោង ៧ព្រឹក និងត្រូវជិះឆ្លងកាត់តាមបណ្តោយវិថីនានាដែលមានស្ថានទូតនានានៃប្រទេសដែលជាសមាជិកសហភាពអឺរ៉ុបតាំងនៅមុននឹងត្រឡប់មកកាន់ពហុកីឡដ្ឋានជាតិអូឡាំពិកវិញនាវេលាម៉ោង ៩ព្រឹកដើម្បីបិទបញ្ចប់កម្មវិធី។

សូមបញ្ជាក់ផងដែរថា យុទ្ធនាការ ជិះកង់ Bike For Mom នេះត្រូវបានបង្កើតឡើងដើម្បីជាការគោរពដឹងគុណទៅដល់អ្នកម្តាយគ្រប់ៗរូបដែលជាអ្នកផ្ដល់កំណើតដល់មនុស្សទាំងឡាយនៅលើភពផែនដី និងបានបីបាច់ថែរក្សា កូនៗតាំងពីតូចរហូតដល់ធំដឹងក្តី។ នាពេលកន្លងមក ការជិះកង់បែបនេះបានទទួលការគាំទ្រ និងចូលរួមយ៉ាងច្រើនផុសផុលជាក់ស្តែងនៅកោះតៃវ៉ាន់មានអ្នកចូលរួមជិះកង់សប្បាយរួមគ្នាក្នុង យុទ្ធនាការនេះរហូតដល់ទៅជាង ៧០ ០០០នាក់ ខណៈដែលនៅរាជធានីបាងកកត្រូវបានគេអះអាងថាមានមនុស្សចូលរួមដល់ទៅ ១៤៦ ២៦៦នាក់ឯណោះនាពេលកន្លងមក។

សម្រាប់លោកអ្នកដែលមានបំណង ចុះឈ្មោះចូលរួមក្នុងកម្មវិធីនេះអាចទាក់ទងទៅកាន់ទីស្នាក់ការនៃ NOCC ឬអាចចុះឈ្មោះនៅហាងកង់ហោះ ឬអាចទំនាក់ទំនងតាមរយៈទូរសព្ទលេខ 016 999 161 សម្រាប់ព័ត៍មានបន្ថែម៕

13124466_1140577292640285_5445697157809873161_n

13139334_1141503979214283_8022205095494073048_n

13092029_1140577282640286_4460042773245665356_n

អត្ថបទ៖ មករា

រូបភាព៖ Chip Mong Land

មតិយោបល់

Sponsor

អត្ថបទថ្មីៗ