ភ្នំពេញក្រោនបង្កើតឱ្យមានការប្រកួតហ្វូតសាលអបអរថ្ងៃចម្រើនព្រះជន្មព្រះមហាក្សត្រ

ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ នរោត្តម សីហមុនី នៃព្រះរាជាណាចក្រកម្ពុជាដែលនឹងត្រូវប្រារព្ធធ្វើនាសប្តាហ៍ខាងមុខនេះ ក្លឹបបាល់ទាត់ភ្នំពេញក្រោននឹងរៀបចំឱ្យមានការប្រកួតបាល់ទាត់ហ្វូតសាលមួយដែលនឹងត្រូវចាប់ផ្តើមនៅថ្ងៃសុក្រ ទី១៣ ខែឧសភាខាងមុខនេះនៅលើទីលានស្មៅសិប្បនិមិត្តថ្មីដែលទើបតែត្រូវបានកសាងរួចរាល់ជាស្ថាពរកាលពីពេលថ្មីៗនេះ និងស្ថិតនៅក្នុងបរិវេណនៃកីឡដ្ឋាន RSN តែម្តង។

ការប្រកួតនេះអនុញ្ញាត្តឲ្យក្រុមទាំងអស់មានសមាជិក ៦ រូប និងមានសមាជិកបម្រុង ៣ រូបផ្សេងទៀតដោយអាចចុះឈ្មោះបានតាមរយៈការផ្ញើរ email ទៅកាន់ [email protected][email protected][email protected]័ន្ទ ទី៩ ខែឧសភា យ៉ាងយូរបំផុត។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង ៨ ព្រឹកថ្ងៃសុក្រ ទី១៣ ដោយការចាប់ពូលនឹងត្រូវប្រកាសតាមរយៈ  Facebook៕

13103408_1251981248162730_6273710903367951352_n

មតិយោបល់

Sponsor

អត្ថបទថ្មីៗ