មតិលោកគ្រូបង្គោលក្លឹបភ្នំពេញក្រោន និងក្លឹបបឹងកេងអង្គរ ក្រោយការប្រកួតថ្ងៃសៅរ៍

លោក ប្រាក់ សុវណ្ណារ៉ា គ្រូបង្វឹកក្រុមបឹងកេតបានបង្ហាញចំណាប់អារម្មណ៍ក្រោយចប់ការប្រកួតថា៖“បាទ ក្រុមភ្នំពេញក្រោនពិតជាធ្វើបានល្អ ពួកគេប្រើកីឡាករក្មេងៗបាន ជាពិសេសកីឡាករ សឿត បារាំង ដែលជាខ្សែការពាររឹងមាំម្នាក់។ យើងមើលឃើញក្នុងប្រកួតនេះ គាត់ពិតជាធ្វើបានល្អ ដោយអាចបិទ វឌ្ឍនាកា និងកីឡាករបរទេសបាន … ពិតជាល្អមែន”។

ចំណែកឯលោកគ្រូបង្គោលក្លឹប ភ្នំពេញក្រោន លោក Sam Schweingruber បាននិយាយក្រោយការចាញ់ក្លឹបបឹងកេតអង្គរ ១ ទល់នឹង ០ កាលពីថ្ងៃសៅរ៍ថា៖ “ផ្នែកជាច្រើននៅក្នុងការប្រកួតនេះគឺគួរឲ្យចាប់អារម្មណ៍ យើងមានឱកាសដែលអាចរកបានគ្រាប់បាល់នាំមុខ ក្លឹបបឹងកេតអង្គរក៏មាដូចគ្នា។

សម្រាប់គ្រាប់បាល់របស់ក្លឹបបឹងកេតអង្គរ គឺស្ថិតនៅក្នុងអ្វីដែលខ្ញុំបាននិយាយកាលពីសម្រាកតង់ទី១។ យើងមានការពិបាកក្នុងការបញ្ជូនបាល់បែបនេះ យើងគួរតែការពារឲ្យបានល្អជាងនេះ។ យើងមិនគួរបង្កើតឲ្យមានបាល់ពិន័យនោះទេ បូករួមទាំងយើងមានកីឡាករដែលមិនបានធ្វើការងារខ្លួនឲ្យបានល្អ។ នេះមិនមែនជាគ្រាប់បាល់ដែលខ្ញុំព្រមទទួលយកនោះទេ។ នេះជាសញ្ញាមួយនៃការរៀបចំមិនបានល្អចំពេលសំខាន់។ យើងមានឱកាសល្អមួយចំនួននៅជិតចប់ការប្រកួត ខ្ញុំពិតជាសោកស្តាយចំពោះកីឡាករ Sim ដែលតែងតែព្យាយាមគ្រប់ការប្រកួត ពិតជាសោកស្តាយដែលការការព្យាយាមរបស់គេមិនចំគោលដៅ។ យើងពិតជាសោកស្តាយដោយចាញ់ក្លឹបបឹងកេតដែលធ្វើឲ្យយើងបាត់បង់ ១០ ពិន្ទុ ប្រសិនបើយើងឈ្នះគ្រប់ប្រកួត។ យើងបានបង្ហាញយើងជាក្រុមដែលមានលក្ខណៈមួយដែលក្រុមផ្សេងមិនមាន។ យើងក៏ត្រូវការអ្វីៗនៅខាងយើងផងដែរ ហើយយើងនឹងមិនបោះបង់ក្នុងការប្រជែងយកជើងឯកនោះទេ។”

ខាងក្រោមនេះជាលទ្ធផលនៃការប្រកួតលីកកំពូលកម្ពុជាសប្តាហ៍ទី ៦៖

13087404_848612811932699_5102671776000167524_n

អត្ថបទ៖ រិទ្ធី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ